ហ្វីលីពីន និងចិន កំពុងតានតឹងនៅ ក្នុងជន្លោះដែន ទឹកសមុទ្រចិនខាងត្បូង
ម៉ានីល៖ ក្រុមមន្ត្រីបានឲ្យដឹងថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមួយគ្រឿង បានបោះយុថ្កានៅតំបន់ Sabina Shoal ក្នុងសមុទ្រចិនខាងត្បូង ចាប់តាំងពីខែមេសា ត្រូវបានរារាំង ដោយនាវាឆ្មាំសមុទ្រចិន កាលពីថ្ងៃសៅរ៍ ខណៈដែលភាពតានតឹង រវាងប្រទេស ទាំងពីរជុំវិញជម្លោះដែន សមុទ្ររបស់ពួកគេថ្មីៗនេះបានផ្លាស់ប្តូរទៅកាន់តំបន់នោះ។ នាវា Teresa Magbanua ដែលជានាវាមួយក្នុងចំណោមនាវាធំជាងគេពីររបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ដែលទីក្រុងប៉េកាំងចង់ឱ្យទីក្រុងម៉ានីលដកចេញពីតំបន់ Sabina Shoal បានរងការខូចខាតបន្ទាប់ពីវាត្រូវបានបុកដោយ “ចេតនា” ជាច្រើនដងនៅពេលកំពុងប្រតិបត្តិការក្នុងតំបន់។ ប៉ុន្តែចិន បានឲ្យដឹងថា វាគឺជាកប៉ាល់ហ្វីលីពីនដែល “បុកដោយចេតនា” ជាមួយនាវារបស់ខ្លួន ហើយបានអះអាងជាថ្មី នូវការទាមទាររបស់ខ្លួនសម្រាប់ ការដកនាវា Teresa Magbanua ។ ទីក្រុងប៉េកាំង ដែលបន្តទាមទារស្ទើរតែទាំង ស្រុងនៅសមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ខ្លួនមិនមានមូលដ្ឋានច្បាប់ក៏ដោយ ហៅច្រាំងនៃប្រជុំកោះ Xianbin Jiao ។ អ្នកនាំពាក្យលោក Tarriela បានឲ្យដឹងថា ទោះបីជាមានការខូចខាតក៏ដោយ កប៉ាល់ហ្វីលីពីននឹងបន្តនៅតំបន់ Sabina Shoal ដែលស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ហើយបានទម្លាក់យុថ្កានៅកន្លែងផ្សេងទៀត … Continue reading ហ្វីលីពីន និងចិន កំពុងតានតឹងនៅ ក្នុងជន្លោះដែន ទឹកសមុទ្រចិនខាងត្បូង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed