ហុងកុង៖ អ្នកដែលឱ្យចំណីសត្វព្រាប នឹងត្រូវពិន័យជាប្រាក់ ៥.០០០ដុល្លារហុងកុង
បរទេស៖ ប្រជាជនហុងកុងមួយចំនួន មិនអើពើនឹងការហាមប្រាមរបស់រដ្ឋាភិបាលលើការផ្តល់ចំណីដល់សត្វព្រាប បើទោះបីជារយៈពេលអនុគ្រោះដល់ទីបញ្ចប់នៅថ្ងៃអាទិត្យក៏ដោយ ដោយស្រុកមួយចំនួននៅតែញាំញីដោយការប្រមូលផ្តុំដ៏ធំនៃព្រាបទាំងនោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យតទៅ អ្នកណាម្នាក់ដែលចាប់បានថា បានឱ្យចំណីទៅសត្វព្រាប គឺនឹងត្រូវផាកពិន័យនៅនឹងកន្លែង ៥.០០០ដុល្លារហុងកុង ជាជាងការព្រមានដោយពាក្យសំដី បន្ទាប់ពីបញ្ចប់រយៈពេលអនុគ្រោះមួយខែ បន្ទាប់ពីការហាមឃាត់ត្រូវបានដាក់នៅថ្ងៃទី0១ ខែសីហា។ នៅផ្លូវ Un Chau Estate ក្នុងតំបន់ Cheung Sha Wan ដែលជា “ចំណុចខ្មៅ” មួយដែលការប្រមូលផ្តុំដ៏ធំនៃសត្វស្លាបព្រៃបានធ្វើឱ្យមានការព្រួយបារម្ភអំពីបញ្ហាអនាម័យបរិស្ថាន យ៉ាងហោចណាស់មានផ្ទាំងរូបភាពចំនួនបួន ឬសញ្ញា ព្រមានអំពីការឱ្យចំណីសត្វព្រាប។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលរារាំងហាក់មានកម្រិត ដោយសារស្ត្រីចំណាស់ម្នាក់ត្រូវបានគេឃើញលួចទម្លាក់ចំណីលើដី ពេលគាត់រុញរទេះដើរកាត់ទីនោះ។ ទាក់ទាញដោយចំណី, សត្វបក្សីយ៉ាងតិចបីបួនដប់បានប្រមូលផ្តុំគ្នាភ្លាមៗ ហើយនៅទីនោះប្រហែល ១០នាទី។ ស្ត្រីនោះបានបដិសេធថា ខ្លួនមិនបានចិញ្ចឹមសត្វព្រាបទេ ហើយបានភៀសខ្លួនចេញពីកន្លែងកើតហេតុ នៅពេលដែលអ្នកយកព័ត៌មាន South China Morning Post មករកគាត់៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed