Update: វេណេស៊ុយអេឡា ចោទអាមេរិកថា បានប្លន់យន្តហោះតម្លៃ ១៣លានដុល្លារ របស់ប្រធានាធិបតី ម៉ាឌូរ៉ូ
បរទេស៖ ប្រទេសវ៉េណេស៊ុយអេឡា បានចោទសហរដ្ឋអាមេរិកពីបទ “ប្លន់” និងបង្ខំប្រទេសជិតខាងឱ្យ “ក្លាយជាអ្នកសមគំនិត” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានរឹបអូស យកយន្តហោះរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២ ខែកញ្ញាថា “អាជ្ញាធរអាមេរិកបានរឹបអូស ដោយខុសច្បាប់នូវយន្តហោះ ដែលប្រើប្រាស់ដោយប្រធានាធិបតី វេណេស៊ុយអេឡា។ ពួកគេបានបង្ហាញពីភាពត្រឹមត្រូវ នៃសកម្មភាពរបស់ពួកគេជាមួយនឹង វិធានការបង្ខិតបង្ខំខុសច្បាប់ និងឯកតោភាគីដែលដាក់ដោយ សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក។ មិនមានពាក្យអ្វីផ្សេងទៀត ដើម្បីពិពណ៌នាអំពីទង្វើខុសច្បាប់នេះជាង “ការប្លន់” ។ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ក៏បានចោទសហរដ្ឋអាមេរិកថា បានប្រើប្រាស់អំណាចសេដ្ឋកិច្ច និងយោធារបស់ខ្លួនដើម្បីគំរាមកំហែង និងដាក់សម្ពាធលើប្រទេសមួយចំនួន ដូចជាសាធារណរដ្ឋដូមីនីក ឱ្យ “ក្លាយជាអ្នកសមគំនិត”។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា “នេះគឺជាឧទាហរណ៍នៃរបៀបដែល ‘សណ្តាប់ធ្នាប់ផ្អែកលើច្បាប់’ របស់សហរដ្ឋអាមេរិកមិនអើពើ នឹងបទដ្ឋានអន្តរជាតិទាំងអស់ ហើយមានគោលបំណងបង្កើត អំណាចសម្រាប់អ្នកខ្លាំងប៉ុណ្ណោះ”។ ក្រសួងយុត្តិធម៌អាមេរិកពីមុន បានប្រកាសពីការរឹបអូសយន្តហោះ “ដែលត្រូវបានទិញដោយខុសច្បាប់ក្នុងតម្លៃ ១៣ លានដុល្លារតាមរយៈក្រុមហ៊ុនជាការបាំងមុខ ហើយបានរត់ពន្ធចេញពីសហរដ្ឋអាមេរិក … Continue reading Update: វេណេស៊ុយអេឡា ចោទអាមេរិកថា បានប្លន់យន្តហោះតម្លៃ ១៣លានដុល្លារ របស់ប្រធានាធិបតី ម៉ាឌូរ៉ូ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed