អ្នកជំនាញរបស់ អង្គការសហប្រជាជាតិថា អ៊ីរ៉ង់ប្រហារជីវិតមនុស្សជាង ៤០០នាក់ នៅក្នុងឆ្នាំ២០២៤នេះ
បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់ ដែលបានរាយការណ៍នៅក្នុងខែកក្កដា ។ នេះបើតាមក្រុមអ្នកជំនាញ សិទ្ធិមនុស្សឯករាជ្យចំនួន១១ របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ពួកគេបាននិយាយថា ចំនួនដែលបានរាយការណ៍នៃ ការប្រហារជីវិតចាប់តាំងពីដើមឆ្នាំ២០២៤ បានកើនឡើងលើសពី ៤០០នាក់ រួមទាំងស្ត្រីចំនួន ១៥ នាក់ផងដែរ។ អ្នកជំនាញដែលត្រូវបានតែងតាំងដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប៉ុន្តែមិនបាននិយាយក្នុងនាម អង្គការសហប្រជាជាតិ គឺបាននិយាយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងយ៉ាងខ្លាំងនៃការប្រហារជីវិតនេះ” ។ យោងតាមក្រុមសិទ្ធិមនុស្សរួមទាំង អង្គការលើកលែងទោសអន្តរជាតិ បានឱ្យដឹងថា អ៊ីរ៉ង់ប្រហារជីវិតមនុស្សច្រើន ជាងប្រទេសដទៃទៀតក្នុងមួយឆ្នាំ លើកលែងតែប្រទេសចិន ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ រួមទាំងអ្នករាយការណ៍ពិសេស អំពីស្ថានភាពសិទ្ធិក្នុងប្រទេសអ៊ីរ៉ង់ និងលើការកាត់ទោសក្រៅប្រព័ន្ធតុលាការ … Continue reading អ្នកជំនាញរបស់ អង្គការសហប្រជាជាតិថា អ៊ីរ៉ង់ប្រហារជីវិតមនុស្សជាង ៤០០នាក់ នៅក្នុងឆ្នាំ២០២៤នេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed