បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះនៃអគ្គីភ័យឆ្នាំ ២០១៧នៅអគារ Grenfell Tower បន្ទាប់ពីការស៊ើបអង្កេតជាផ្លូវការ បានរកឃើញការបរាជ័យ ជាប្រព័ន្ធនៅក្នុងគោល នយោបាយបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គីភ័យនៅក្នុងប្លុកលំនៅដ្ឋានសង្គម កម្ពស់ ២៤ ជាន់ នៅ North Kensington ទីក្រុងឡុងដ៍ បានសម្លាប់មនុស្ស ៧២ នាក់ក្នុងនោះ ១៨ នាក់ជាកុមារ។ សោកនាដកម្មនេះបានបង្កឱ្យ មានការខឹងសម្បារយ៉ាងខ្លាំង ដោយមនុស្សជាច្រើនបានចោទ អាជ្ញាធរពីបទធ្វេសប្រហែស ចំពោះច្បាប់សុវត្ថិភាពអគ្គីភ័យនៅអគារ Grenfell នេះ។ ការស៊ើបអង្កេតជាសាធារណៈ លទ្ធផលដែលត្រូវបាន ផ្សព្វផ្សាយកាលពីថ្ងៃពុធ បានបញ្ជាក់ថា ការបរាជ័យជាច្រើន របស់រដ្ឋាភិបាល បានរួមចំណែក ដល់គ្រោះមហន្តរាយនេះ រួមទាំងការប្រើប្រាស់អ៊ីសូឡង់ ផ្នែកនៅខាងក្រៅ ដែលអាចឆេះបានដោយក្រុមហ៊ុនសាងសង់។ លោក Starmer បាននិយាយនៅឯសភាថា “ខ្ញុំចង់និយាយឱ្យច្បាស់ថា ក្នុងនាមប្រទេស អ្នកត្រូវបានគេបោះបង់ … Continue reading នាយករដ្ឋមន្ត្រីអង់គ្លេស សុំទោសចំពោះ សោកនាដកម្មឆេះអគារ Grenfell Tower ដែលបណ្តាលឱ្យមនុស្ស៧២នាក់ស្លាប់ កាលពីឆ្នាំ២០១៧ ក្រោយពីលទ្ធផល នៃរបាយការណ៍ស៊ើបអង្កេតចេញផ្សាយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed