វិមានក្រមឡាំង ៖ តួកគីសម្រេចធ្វើការស្នើសុំជាផ្លូវការ ចូលរួមក្រុមប្រទេស BRICS

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yury Ushakov បាននិយាយ កាលពីថ្ងៃពុធថាប្រតេសតួគីទីបំផុត បានធ្វើការដាក់ពាក្យជាផ្លូវការហើយ ដើម្បីសុំចូលរួមជាមួយក្រុមប្រទេស BRICS ដោយបញ្ជាក់ថា រដ្ឋជាសមាជិករបស់ក្រុម នឹងពិចារណាលើការស្នើសុំនេះ។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក៏បានទទួលយក ការអញ្ជើញរបស់វិមានក្រឹមឡាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលាខាងមុខនេះ ដែរបើយោងតាមការ បញ្ជាក់បន្ថែមដោយលោក ​​Ushakov ។ កាសែត The Bloomberg ក៏បានធ្វើការរាយការណ៍ កាលពីថ្ងៃចន្ទថា រដ្ឋាភិបាល ទីក្រុងអង់ការ៉ា បានដាក់សំណើដើម្បីក្លាយជាផ្នែកមួយនៃ BRICS នៅប៉ុន្មានខែមុន ដោយសារតែការប្រេះឆារវាងតួគី និងអង្គការណាតូដែល នៅសល់ពីជុំវិញបញ្ហា ជម្លោះនៅអ៊ុយក្រែន។ នេះមានន័យថា ប្រទេសតួកគី គឺជារដ្ឋដំបូងរបស់ណាតូ ដែលស្វែងរកសមាជិកភាព នៅក្នុងក្រុមដែលមិនមែនជា BRICS របស់លោកខាងលិច។អ្នកនាំពាក្យរបស់គណបក្ស AK ដែលកំពុងកាន់អំណាចរបស់លោក … Continue reading វិមានក្រមឡាំង ៖ តួកគីសម្រេចធ្វើការស្នើសុំជាផ្លូវការ ចូលរួមក្រុមប្រទេស BRICS