លោក Trump ចោទអ៊ុយក្រែនថាបានកុហក អំពីតួលេខអ្នកបាត់បង់ជីវិត យោធានៅក្នុងជម្លោះជាមួយនឹងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានចោទប្រកាន់អ៊ុយក្រែន ថា មានចេតនាបិទបាំង ចំនួនពិតនៃការស្លាប់ នៅក្នុងជម្លោះ យោធាជាមួយរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍មួយនៅលើអ្នកធ្វើ Podcastលោក Lex Fridman ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារលោក Trump បានអះអាងថា ចំនួនអ្នកស្លាប់គឺ មានកម្រិតខ្ពស់ជាងការរំពឹងទុក ។ ព័ត៌មានអំពីការខាតបង់របស់កង ទ័ពគឺពិបាកក្នុងការទទួលយក និងបញ្ជាក់ដោយលោក Zelensky ដែលបានអះអាងកាលពីដើម ឆ្នាំនេះថា វាមានប្រហែល៣១,០០០នាក់ ខណៈដែលការប៉ាន់ប្រមាណរបស់រុស្ស៊ី និងបរទេសបង្ហាញថា វាអាចខ្ពស់ជាងច្រើនខ្លាំងណាស់។ លោក Trump បានអះអាងនៅក្នុងកម្មវិធីជជែក ពិភាក្សាទៀតទៀតថា ៖ ពួកគេកុហកអំពីតួលេខ ។ គាត់មិនបានពន្យល់ ពីមូលហេតុ ដែលគាត់ជឿថា ទីក្រុងគៀវកំពុងធ្វើដូច្នេះទេ ទោះបីជាវាត្រូវបានចាត់ទុកថា ជាការអនុវត្តស្តង់ដារសម្រាប់ប្រទេស នានាក្នុងការប៉ាន់ស្មាន ការខាតបង់របស់សត្រូវ និងមើលស្រាលរបស់ពួកគេ ក្នុងអំឡុងសង្គ្រាមក៏ដោយ ។ ដោយឡែកសម្រាប់ ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ … Continue reading លោក Trump ចោទអ៊ុយក្រែនថាបានកុហក អំពីតួលេខអ្នកបាត់បង់ជីវិត យោធានៅក្នុងជម្លោះជាមួយនឹងរុស្សី