លោក បៃដិន គ្រោងនឹងរារាំង Nippon Steel ពិការទិញយកក្រុមហ៊ុន US Steel
វ៉ាស៊ីនតោន ៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន គ្រោងនឹងរារាំងផែនការរបស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយកក្រុមហ៊ុន United States Steel Corp ផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។ វានឹងជាការបដិសេធដ៏កម្រនៃសំណើទិញយកដោយក្រុមហ៊ុនមកពីប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ជាមួយនឹងការបោះឆ្នោតពីកម្មករអាវខៀវ ដែលត្រូវបានគេមើលឃើញថា ជាការរិះគន់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ទាំងលោក បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស បានសម្តែងការប្រឆាំង ចំពោះផែនការគ្រប់គ្រង ដោយមិនបានផ្តល់នូវហេតុផលលម្អិតនោះទេ ។ កាសែត Washington Post បានរាយការណ៍ថា លោក បៃដិន គ្រោងនឹងប្រកាសថា លោកនឹងទប់ស្កាត់ជាផ្លូវការ នូវការទិញយកដោយក្រុមហ៊ុន ផលិតដែកដ៏ធំបំផុតរបស់ប្រទេសជប៉ុន។ ខណៈពេលដែលពេលវេលានៃការប្រកាសរបស់រដ្ឋបាលលោក បៃដិន នៅតែមិនច្បាស់លាស់ កាសែត Financial Times ដោយដកស្រង់ពីមនុស្ស ដែលដឹងពីបញ្ហានេះបានចុះផ្សាយថា គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិកបានប្រាប់ក្រុមហ៊ុន Nippon Steel នាពេលថ្មីៗនេះថា ការទិញយក ដែលបានគ្រោងទុកបានបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ … Continue reading លោក បៃដិន គ្រោងនឹងរារាំង Nippon Steel ពិការទិញយកក្រុមហ៊ុន US Steel
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed