បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃពុធថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានធ្វើការវាយប្រហារ ប្រកបដោយភាពជាក់លាក់ខ្ពស់ ទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា របស់អ៊ុយក្រែននៅក្នុងទីក្រុង Poltava ។ យោងតាមទីក្រុងមូស្គូ បានឱ្យដឹងថា កន្លែងនោះគឺជាកន្លែងស្នាក់នៅ របស់គ្រូបរទេសមួយចំនួន ដែលកំពុងបណ្តុះបណ្តាលកងទ័ព របស់ទីក្រុងគៀវ ក្នុងការទំនាក់ទំនង សង្គ្រាមអេឡិចត្រូនិក និងប្រតិបត្តិការយន្តហោះគ្មាន មនុស្សបើក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានរាយការណ៍ដំបូងដោយមន្ត្រីអ៊ុយក្រែន ដែលបាននិយាយកាលពីថ្ងៃអង្គារថា គ្រាប់មីស៊ីល Iskander របស់រុស្ស៊ីចំនួនពីរគ្រាប់បានវាយប្រហារសាលាទំនាក់ទំនងយោធា និងបច្ចេកវិទ្យាព័ត៌មាន ដែលបណ្តាលឱ្យមនុស្សជិត ៣០០ នាក់របួស ក្នុងនោះមានជិត ៥០ នាក់បានស្លាប់។ ខណៈពេលដែលក្រសួងការពារជាតិរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយជាបឋមលើការវាយប្រហារនេះ ក្រសួងនេះបានបញ្ជាក់ ពីការវាយប្រហារនៅក្នុង ការអាប់ដេតនៅលើ Telegram កាលពីថ្ងៃពុធ ។ វាបាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើ “ការវាយប្រហារដោយមីស៊ីល ប្រកបដោយភាពជាក់លាក់ខ្ពស់ លើមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមទី ១៧៩ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងទីក្រុង … Continue reading រុស្ស៊ីវាយប្រហារ ដោយមីស៊ីលផ្លោង Iskander ២គ្រាប់ លើមជ្ឈមណ្ឌល ហ្វឹកហ្វឺនយោធាអ៊ុយក្រែន ស្លាប់ជិត៥០នាក់ និងរបួស ៣០០នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed