ប្រធានាធិបតីចិន សន្យាថា នឹងផ្តល់ថវិកា ជាង៥០ពាន់លានដុល្លារ សម្រាប់អាហ្វ្រិក ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ
បរទេស ៖ មេដឹកនាំចិនលោក ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាផ្តល់ហិរញ្ញប្បទានជាង ៥០ ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្រ្វិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយសន្យាថា នឹងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មជាមួយទ្វីបនេះ ខណៈដែលលោកបានថ្លែង សុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូល ដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង ចាប់តាំងពីជំងឺរាតត្បាត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន គឺមេដឹកនាំអាហ្វ្រិកជាង ៥០រូប និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានចូលរួមវេទិកាចិន-អាហ្វ្រិកនៅសប្តាហ៍នេះផងដែរ។ មេដឹកនាំអាហ្រ្វិក បានធានាកិច្ចព្រមព្រៀងជាច្រើនរួចទៅហើយ នៅសប្តាហ៍នេះសម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការរុករករ៉ែ ពាណិជ្ជកម្ម និងថាមពល ។ ថ្លែងទៅកាន់មេដឹកនាំនៅក្នុងពិធីបើកវេទិកានៅវិមានប្រជាជនដ៏ប្រណិតរបស់ទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក ស៊ី ជិនពីង បានសាទរចំពោះទំនាក់ទំនងជាមួយទ្វីបនេះថាជា “រយៈពេលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ លោកបានបន្តថា៖ «ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងទ្វីបអាហ្វ្រិកក្នុងវិស័យឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ។ … Continue reading ប្រធានាធិបតីចិន សន្យាថា នឹងផ្តល់ថវិកា ជាង៥០ពាន់លានដុល្លារ សម្រាប់អាហ្វ្រិក ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed