វៀតណាម ដាក់ពង្រាយទាហាន ៤៥ ម៉ឺននាក់ ដើម្បីទប់ទល់នឹងព្យុះទីហ្វុង Yagi ដែលនឹងមកដល់ ប្រទេសនេះនៅថ្ងៃសៅរ៍

បរទេស ៖ ប្រទេសវៀតណាមកំពុងទប់ទល់នឹងព្យុះទីហ្វុងឈ្មោះ Yagi ដោយអនុវត្តវិធានការសុវត្ថិភាព យ៉ាងទូលំទូលាយ ការជម្លៀសខ្លួន និងការបែងចែកធនធាន ខណៈដែលព្យុះទីហ្វុង Yagi ត្រូវបានគេរំពឹងថា នឹងបោកបក់នៅឆ្នេរសមុទ្រ ភាគខាងជើងនៅថ្ងៃសៅរ៍នេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកហាណូយ JSC នៅថ្ងៃសុក្របានប្រកាសថានឹងផ្អាករថភ្លើងជាច្រើនរវាងទីក្រុងហាណូយ និង Hai Phong នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងរវាងទីក្រុងហាណូយ និង Vinh នៅថ្ងៃសៅរ៍ ដើម្បីជៀសវាងផលប៉ះពាល់ពីព្យុះ Yagi ។ រថភ្លើងពីជើងទៅត្បូងដែលចេញដំណើរពីហាណូយនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ហើយរថភ្លើងដែលចេញដំណើរពី HCMC នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយក៏ត្រូវបានផ្អាកដែរ។ បុគ្គលិកយោធាសរុបចំនួន ៤៥៧.៤៦០ នាក់ រួមទាំងទាហាន ៩៩.១០០ នាក់ , កងសេនាជន ៣១៨.៩០០ នាក់ និងសមាជិកកងកម្លាំងបម្រុងចំនួន ៣៩.៣៧០ នាក់ រួមជាមួយនឹងរថយន្តជាង … Continue reading វៀតណាម ដាក់ពង្រាយទាហាន ៤៥ ម៉ឺននាក់ ដើម្បីទប់ទល់នឹងព្យុះទីហ្វុង Yagi ដែលនឹងមកដល់ ប្រទេសនេះនៅថ្ងៃសៅរ៍