ចិនដាក់បម្រាម ជនបរទេសមិន អាចអនុញ្ញាតិ ឲ្យយកកូនជនជាតិចិន ទៅចិញ្ចឹមទៀតបានឡើយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បានប្រកាសបិទជាផ្លូវការ នូវកម្មវិធីស្មុំកូនអន្តរជាតិ របស់ខ្លួនឬហៅថា international adoption program។ ការសម្រេចចិត្តនេះកើតឡើង ចំពេលដែលគ្រួសារអាមេរិក រាប់រយគ្រួសារបានដាក់ពាក្យ សុំជាបន្តទទួលយកកូនជនជាតិចិន នេះបើយោងតាមសារព័ត៌មាន Associated Press (AP)។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង បាននិយាយក្នុងការប្រកាស ជាផ្លូវការដំបូងអំពីការផ្លាស់ប្តូរច្បាប់ហើយបានបញ្ជាក់បែបនេះថា ៖ ក្រៅពីការស្មុំកូន ពីសាច់ញាតិហើយនោះ ប្រទេសចិនក៏នឹងមិនបញ្ជូនកូន ទៅបរទេសដើម្បីសុំឲ្យគេចិញ្ចឹមទៀតនោះដែរ ដែលនេះស្របតាមស្មារតី នៃកតិកាសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ។ គួរឲ្យដឹងដែរថា ក្នុងរយៈពេលបីទស្សវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកគឺជាគោលដៅទូទៅ និងធំបំផុតសម្រាប់ការសុំកូន នៅក្រៅប្រទេស របស់ជនជាតិចិន។ រំលឹកឡើងវិញកាលពីឆ្នាំ ២០០៧ ទីក្រុងប៉េកាំងបានពង្រឹងដំណើរ ការពិនិត្យសុខភាព សម្រាប់អ្នកសុំកូនបរទេស ដោយសង្កត់ធ្ងន់លើរបៀបរស់នៅគ្រួសារ និងអាយុ ហើយទទួលយកតែពាក្យ សុំពីគូស្វាមីភរិយា ដែលស្រលាញ់ភេទ ដូចគ្នាប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed