បង់ក្លាដែស ដកចេញនូវដែនកំណត់ លើការដកសាច់ប្រាក់ពីធនាគារ

ដាកា ៖ ធនាគារកណ្តាល នៃប្រទេសបង់ក្លាដែស បានដកដែនកំណត់លើការដកសាច់ប្រាក់ ពីធនាគារចាប់ពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យធនាគារបង់ក្លាដែស លោក Md Mezbaul Haque បានធ្វើសេចក្តីប្រកាស កាលពីថ្ងៃសៅរ៍ ដោយថា ការដាក់កំហិតលើការដកប្រាក់ នឹងលែងមានជាធរមាន ចាប់ពីថ្ងៃអាទិត្យតទៅ ។ លោកបានបន្ដថាឥឡូវនេះម្ចាស់គណនី ធនាគារ អាចដកប្រាក់ពីគណនីរបស់ខ្លួនដោយគ្មានការកំណត់។ ការរឹតបន្តឹងនេះត្រូវបានអនុវត្តអស់ រយៈពេលជាច្រើនសប្តាហ៍ ដោយសារស្ថានការណ៍ប្រែប្រួល បន្ទាប់ពីចលនាមហាជនដឹកនាំដោយនិស្សិត ដែលនាំឱ្យលោកស្រី Sheikh Hasina លាលែងពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០៥ ខែសីហា ។ កាលពីថ្ងៃទី០៧ ខែសីហា ធនាគារកណ្តាលបង់ក្លាដែស បានស្នើឱ្យធនាគារកំណត់ការ ដកសាច់ប្រាក់ប្រចាំថ្ងៃដល់ ១០ម៉ឺនតាកា ក្នុងមួយគណនី។ ចាប់តាំងពីពេលនោះមក ខ្លួនបានបន្ធូរបន្ថយមួកបន្តិចម្តងៗ។ កាលពីសប្តាហ៍មុន ការដកសាច់ប្រាក់ត្រូវបានកំណត់ត្រឹម ៥០ម៉ឺនតាកា ក្នុងមួយថ្ងៃក្នុងមួយគណនី៕ប្រែសម្រួល ឈូក បូរ៉ា