Updated៖ ព្យុះទីហ្វុង Yagi សម្លាប់មនុស្ស ៩៨នាក់ និងបាត់ខ្លួនជាច្រើននាក់ នៅតំបន់ភាគខាងជើងវៀតណាម

ហាណូយ៖ ព្យុះទីហ្វុង Yagi និងការបាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់ បានបណ្តាលឲ្យមនុស្ស ៩៨នាក់ស្លាប់ ឬបាត់ខ្លួនជាច្រើននាក់ទៀត នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម គិតត្រឹមយប់ថ្ងៃចន្ទ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ។   ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ព្យុះទីហ្វុង Yagi និងបង្កឲ្យមាន គ្រោះបាក់ដី និងគ្រោះទឹកជំនន់ បានបណ្តាល ឱ្យមនុស្សចំនួន៥៩នាក់ស្លាប់ និងបាត់ខ្លួននៅក្នុង តំបន់ភាគខាងជើង នៃប្រទេសវៀតណាម ។គ្រោះធម្មជាតិនេះ ក៏បានធ្វើឱ្យមនុស្សចំនួន ២៤៧នាក់រងរបួស ក្នុងនោះមានចំនួន ១៥៧នាក់នៅខេត្ត Quang Ninh និងចំនួន៤០នាក់នៅទីក្រុង Hai Phong ។ ខ្យល់ព្យុះបានបោកពន្លិច នាវាគ្មានមនុស្សបើកចំនួន២៥ គ្រឿង ដែលភាគច្រើនជាទូកនេសាទ ។ បង្កឲ្យខូចខាតស្រូវជាង ១១៣.០០០ហិកតា និងដំណាំផ្សេងទៀត ជាង២២.០០០ហិកតា។ ទ្រុងវារីវប្បកម្មចំនួន១.៥០០ទ្រុងបានខូចខាត ឬត្រូវបានបំផ្លាញចោល និងបានសម្លាប់ សត្វបក្សីចំនួន១៩០.០០០ ក្បាល៕ ប្រែសម្រួល ឈូក បូរ៉ា