វៀតណាម ដាក់ពង្រាយមន្ត្រី និង​ទាហាន​ជាង ៣០០ នាក់​ ស្វែងរក​ជនរងគ្រោះ នៅក្នុងហេតុការណ៍ បាក់ស្ពាននៅខេត្តភូថូ

បរទេស ៖ កងទ័ព​បាន​ដំឡើង​តង់​នៅ​កន្លែង​កើត​ហេតុ ​នៃ​ការ​បាក់​ស្ពាន Phong Chau នៅខេត្ត ភូថូ (Phu Tho) ដោយមានមន្ត្រី និង​ទាហាន​ជាង ៣០០ នាក់​ បាន​បន្ត​ស្វែងរក​ជនរងគ្រោះ នៅក្នុងហេតុការណ៍បាក់ស្ពាននេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ស្ពាន Phong Chau នៅ Phu Tho បាន​បាក់ ដោយមាន-រថយន្ត​១០​គ្រឿង ម៉ូតូ​២​គ្រឿង និង​មនុស្ស​១៣​នាក់​បាត់​ខ្លួន ។ ឧបនាយករដ្ឋមន្ត្រីរបស់វៀតណាម លោក ហូ ឌឹកភុក បានដឹកនាំការជួយសង្គ្រោះនៅកន្លែងកើតហេតុ។ គិតមកដល់ម៉ោង​ជិត​១រសៀល មនុស្ស​៣​នាក់ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ។ នាយកដ្ឋានដឹកជញ្ជូនខេត្តភូថូ បានឲ្យដឹងថា មូលហេតុ នៃការបាក់ស្ពាន គឺដោយសារទឹកហូរខ្លាំង។ ប៉ូលីសខេត្តភូថូ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មាន និងរូបភាពមនុស្ស និងយានយន្ត … Continue reading វៀតណាម ដាក់ពង្រាយមន្ត្រី និង​ទាហាន​ជាង ៣០០ នាក់​ ស្វែងរក​ជនរងគ្រោះ នៅក្នុងហេតុការណ៍ បាក់ស្ពាននៅខេត្តភូថូ