Update៖ ព្យុះទីហ្វុង Yagi វាយប្រហារភាគខាងជើង នៃប្រទេសវៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនរហូតដល់១៤៦នាក់

ហាណូយ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាឈ្មោះថា Yagi និងគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើងជាបន្តបន្ទាប់ នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សអស់តិចបំផុតចំនួន ៨២នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ ខណៈមនុស្សចំនួន៦៤នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។ ខេត្ត Cao Bang ដែលជាតំបន់ភ្នំបានរងគ្រោះខ្លាំងក្លា ជាងគេបំផុតដោយមានមនុស្សស្លាប់ចំនួន១៩ នាក់ និងចំនួន៣៦នាក់បាត់ខ្លួន ។ អ្នកស្លាប់ទំាងនោះរួមមាន ចំនួន១៩នាក់មកពីខេត្ត Lao Cai ចំនួន២២នាក់មកពីខេត្ត Yen Bai និងចំនួន៩នាក់មកពីខេត្ត Quang Ninh ។ ចំពោះអ្នកស្លាប់ផ្សេងទៀត មកពីរដ្ឋធានីហាណូយ ទីក្រុង Hai Phong ទីក្រុង Hoa Binh ទីក្រុង Hai Duong Lang Son ខេត្ត Tuyen Quang ខេត្ត Ha Giang និង Lai … Continue reading Update៖ ព្យុះទីហ្វុង Yagi វាយប្រហារភាគខាងជើង នៃប្រទេសវៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនរហូតដល់១៤៦នាក់