លោក Putin៖ អាមេរិក ព្យាយាមរក្សាតំណែងជា អ្នកដឹកនាំពិភពលោក ទោះចំណាយអស់ប៉ុណ្ណាក៏ដោយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សហរដ្ឋអាមេរិកនឹងហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីធានាបាននូវភាពលេចធ្លោរបស់ខ្លួន នៅក្នុងឆាកអន្តរជាតិបន្តទៅមុខទៀត។ ថ្លែងបែបនេះដោយ ប្រធានាធិបតីរុស្ស៊ីលោក Putin នៅក្នុងអំឡុងពេលដែលលោក កំពុងវត្តមានចូលរួមក្នុងការចាប់ផ្តើម សមយុទ្ធដែនសមុទ្រដ៏ធំបំផុតមិនធ្លាប់មាន របស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា ទីក្រុងមូស្គូត្រូវតែត្រៀមខ្លួនសម្រាប់ ការអភិវឌ្ឍន៍ណាមួយចំពេលមាន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង ហើយយកចិត្តទុកដាក់ជាពិសេស ចំពោះការពង្រឹងទំនាក់ទំនងជាមួយរដ្ឋជាមិត្ត។ សមយុទ្ធដែលមានឈ្មោះថា Ocean-2024 គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ហើយមានការចូលរួមពីយោធា មកពីប្រទេសចិនផងដែរ។ គួរឲ្យដឹងដែរថានឹងមាននាវាចំនួន៤គ្រឿង និងយន្តហោះចំនួន១៥គ្រឿង មកពីកងទ័ពរំដោះប្រជាជនចិន កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង នេះបើយោងតាមឧត្តមនាវីឯក Aleksandr Moiseev អគ្គមេបញ្ជាការស្តីទីនៃ កងទ័ពជើងទឹករុស្ស៊ីបានបញ្ជាក់។ ក្នុងនោះដែរលោក Putin ក៏បានប្រាប់សន្និសីទវីដេអូមួយ ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការពារជាតិ Andrey Belousov និងមេបញ្ជាការកំពូលនៃកងទ័ពជើងទឹករុស្ស៊ីថា ការបង្កើនកិច្ចសហប្រតិបត្តិការយោធា ជាមួយប្រទេសជាមិត្តកាន់តែ មានសារៈសំខាន់សម្រាប់រុស្ស៊ី ខណៈដែលសហរដ្ឋអាមេរិកកំពុងកសាង វត្តមានយោធារបស់ខ្លួននៅជួរមុខជាច្រើននោះ ៕ ប្រែសម្រួល៖ ស៊ុន … Continue reading លោក Putin៖ អាមេរិក ព្យាយាមរក្សាតំណែងជា អ្នកដឹកនាំពិភពលោក ទោះចំណាយអស់ប៉ុណ្ណាក៏ដោយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed