សណ្ឋាគារ ជាច្រើន នៅភាគខាងជើង ដែលរងគ្រោះដោយព្យុះទីហ្វុង ត្រូវបានប្រើ ដើម្បីផ្តល់ជម្រក ជូនប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរ ពីទឹកជំនន់

បរទេស ៖ សណ្ឋាគារជាច្រើននៅកន្លែងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi ដូចជានៅខេត្ត Lao Cai, Thai Nguyen និង Yen Bai កំពុងប្រើដើម្បីផ្តល់ទីជម្រក ដោយឥតគិតថ្លៃដល់អ្នករស់នៅ ក្នុងតំបន់ដែលកំពុងរងការខូចខាត ដែលមិនធ្លាប់មានពីមុនមក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ប៉ុន្មានម៉ោងបន្ទាប់ពីការ ប្រកាសកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ សម្រាប់អ្នកដែលត្រូវការទីជម្រក សណ្ឋាគារ Thao Nguyen ក្នុងខេត្ត Thai Nguyen បានចាប់ផ្តើមទទួល សំណើសុំជំនួយជាច្រើន ។ គិតត្រឹមរសៀលថ្ងៃអង្គារ សណ្ឋាគារដែលមានបន្ទប់ចំនួន ៣០ ត្រូវបានពេញដោយមានមនុស្សជាង ៦០នាក់កំពុងស្នាក់នៅ។ បន្ទប់តែមួយអាចផ្ទុកមនុស្សពី ៣ ទៅ ៥ នាក់ និងបន្ទប់ពីររហូតដល់៧នាក់។ គិតត្រឹមថ្ងៃអង្គារ ទោះបីជាផ្នែកជាច្រើននៃទីក្រុង Thai Nguyen នៅតែជន់លិច ទឹកកំពុងស្រកបន្តិចម្តងៗ។ … Continue reading សណ្ឋាគារ ជាច្រើន នៅភាគខាងជើង ដែលរងគ្រោះដោយព្យុះទីហ្វុង ត្រូវបានប្រើ ដើម្បីផ្តល់ជម្រក ជូនប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរ ពីទឹកជំនន់