បរទេស៖ ខេត្តឈៀងរ៉ៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នៃខេត្តភាគខាងជើងរបស់ប្រទេសថៃ ឥឡូវនេះត្រូវបានជន់លិច ដោយទឹកបានជន់លិចដល់កម្រិតត្រឹមចង្កេះ និងបន្តកើនឡើងដោយសារតែ ទឹកទន្លេកុកហូរហៀរ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមមន្ត្រីបានប្រកាសបិទផ្លូវថ្នល់ និងស្ពាននៅក្នុងស្រុក មួង នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយប៉ះពាល់ដល់ការចូលទៅកាន់ទីតាំងសំខាន់ៗ រួមមានអាកាសយានដ្ឋានអន្តរជាតិ Mae Fah Luang Chiang Rai , ផ្លូវបំបែកជាប្រាំ Pho Khun និងសាលាខេត្ត។ ការជម្លៀសក៏បានចាប់ផ្តើមហើយដែរ កាលពីយប់ថ្ងៃពុធ ដោយសារអ្នកស្រុកមិនអាច ស្នាក់នៅផ្ទះជាន់ផ្ទាល់ដីបាន ដោយសារមានចរន្តទឹកខ្លាំង។ ខាងផ្លូវទឹក Jet skis ត្រូវបានគេដាក់ពង្រាយដើម្បីជួយជម្លៀស អ្នកដែលជាប់ដោយទឹកជំនន់ដែលហូរលឿន។ អាកាសយានដ្ឋានអន្តរជាតិ Mae Fah Luang Chiang Rai បានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការកំពុងដំណើរការ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នីមួយៗ កំពុងសម្រេចចិត្តលើស្ថានភាពនៃ ជើងហោះហើរដែលបានកំណត់ពេល។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air … Continue reading ខេត្តឈៀងរ៉ៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងជើង របស់ប្រទេសថៃ ត្រូវបានទឹកជន់លិចត្រឹមចង្កេះ, ក្រុមហ៊ុនអាកាសចរណ៍២ លុបចោលជើងហោះហើរទាំងអស់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed