ហ្វីលីពីន ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវគេប្លន់ និងចាប់រំលោភ ក្នុងរថយន្តតាក់ស៊ីរបស់ Grab
បរទេស៖ និយតករហ្វីលីពីន បានបើកការស៊ើបអង្កេត លើករណីប្លន់ និងរំលោភផ្លូវភេទ របស់អ្នកដស្ត្រីជនជាតិ វៀតណាមម្នាក់ ដែលបានកក់ជិះរថយន្តតាក់ស៊ី Grab ដោយប្រើកម្មវិធី app។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Philippine News Agency បានដកស្រង់សម្តីប្រធានទីភ្នាក់ងារ Teofilo Guadiz III ដែលបាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាគ្រប់គ្រងសិទ្ធិចែកចាយ និងដឹកជញ្ជូនតាមផ្លូវគោក របស់ប្រទេសហ្វីលីពីន បានស្នើសុំឱ្យក្រុមហ៊ុន ពន្យល់ពីឧប្បត្តិហេតុនេះ ហើយផ្តល់ពេលប្រាំថ្ងៃ ដើម្បីអនុវត្តតាម។ ប្រសិនបើរកឃើញថា មានការធ្វេសប្រហែស ក្រុមហ៊ុនអាចនឹង ត្រូវផ្អាកយ៉ាងហោចណាស់ ៣០ ថ្ងៃ និងប្រឈមនឹងការផាកពិន័យ ។ អំពើប្លន់និងរំលោភផ្លូវភេទបានកើតឡើងកាលពីថ្ងៃទី៥ ខែកញ្ញា នៅពេលស្ត្រីជនជាតិវៀតណាមម្នាក់បានកក់តាមកម្មវិធី App ជិះរថយន្តនៅទីក្រុង Parañaque ។ ក្នុងអំឡុងពេលជិះ អ្នកបើកបរ ត្រូវបានគេរាយការណ៍ថា បានអនុញ្ញាត ឱ្យអ្នកដំណើរម្នាក់ទៀត ឡើងលើរថយន្ត នេះបើយោងតាមសារព័ត៌មាន … Continue reading ហ្វីលីពីន ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវគេប្លន់ និងចាប់រំលោភ ក្នុងរថយន្តតាក់ស៊ីរបស់ Grab
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed