មនុស្សរាប់លាននាក់ នៅអាស៊ីអាគ្នេយ៍ ប្រយុទ្ធនឹងទឹកជំនន់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២០០នាក់
បរទេស៖ មនុស្សរាប់លាននាក់ នៅទូទាំងអាស៊ីអាគ្នេយ៍បានជួបការលំបាក កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងទឹកជន់លិចផ្ទះ ការដាច់ចរន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធខូចខាត បន្ទាប់ពីព្យុះទីហ្វុង Yagi បានបោកបក់ពេញតំបន់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២០០ នាក់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅប្រទេសវៀតណាមដែលរងគ្រោះខ្លាំងបំផុត ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣៣ នាក់ , នៅភាគខាងជើងប្រទេសថៃមាន ៩ នាក់បានស្លាប់ ដែលជាស្រុកមួយកំពុងរងគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុតក្នុងរយៈពេល ៨០ឆ្នាំ។ ព្យុះទីហ្វុង Yagi បានវាយលុកចូលប្រទេសវៀតណាម កាលពីចុងសប្តាហ៍ ដោយនាំមកនូវទឹកជំនន់ដ៏ធំ ដែលបានជន់លិចតំបន់ភាគខាងជើង នៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ដែលបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ពីទន្លេ។ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា ព្យុះទីហ្វុងបានបំផ្លាញផ្ទះជាង ១៤០.០០០ ខ្នងនៅទូទាំងខេត្តចំនួន ២៦ ក្នុងប្រទេសវៀតណាម។ អង្គការយូនីសេហ្វបាននិយាយថា ខ្លួនបានផ្តល់ទឹកសម្រាប់ផ្ទះ មណ្ឌលសុខភាព និងសាលារៀននៅក្នុងតំបន់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ … Continue reading មនុស្សរាប់លាននាក់ នៅអាស៊ីអាគ្នេយ៍ ប្រយុទ្ធនឹងទឹកជំនន់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២០០នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed