មីស៊ីលអង់គ្លេស ដែលប្រើប្រាស់ ដោយយោធាអ៊ុយក្រែន ចាំបាច់ពឹងផ្អែក លើទិន្នន័យ ដែលផ្តល់ឲ្យដោយអាមេរិក
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RTដែលបានដកស្រង់ប្រភពព៌តំមានពីកាសែត The Times បានរាយការណ៍ថា អ៊ុយក្រែន នឹងមិនអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយអង់គ្លេសសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយលើប្រទេសរុស្ស៊ីដោយមិនកំណត់គោលដៅលើទិន្នន័យដែលផ្តល់ដោយសហរដ្ឋអាមេរិកនោះទេ។ នៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ កាសែតនេះបានដកស្រង់សម្តីអតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេសប្រាំរូប និងជាអតីត នាយករដ្ឋមន្ត្រី Boris Johnson ដែលបានប្រកែកថា ទីក្រុងឡុងដ៍គួរតែអនុញ្ញាត ឱ្យក្រុងគៀវប្រើប្រាស់អាវុធ របស់ខ្លួនជាឯកតោភាគី ដើម្បីកំណត់គោល ដៅលើទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ ជំនួសឱ្យការរង់ចាំការយល់ព្រម ពីទីក្រុងវ៉ាស៊ីនតោន។ អ៊ុយក្រែនបាននិងកំពុងជំរុញ ឱ្យមានការអនុញ្ញាតបែបនេះ អស់រយៈពេលជាច្រើនខែ ខណៈដែលរុស្ស៊ីបានព្រមានថា ខ្លួននឹងមានការចូលរួមដោយផ្ទាល់ ពីលោកខាងលិច ក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ ក្នុងនោះផងដែរកាសែត The Times ក៏បានធ្វើការកត់សម្គាល់ដែរថា ចក្រភពអង់គ្លេសអាចបាញ់ Storm Shadows ដោយគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក ឬជំនួយ ប៉ុន្តែពួកគេអាច ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី ឬត្រូវបានបង្វែរទិសដៅ ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed