Breaking News: លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើង លបបាញ់ប្រហារលើកទី២ ពេលលោកកំពុង លេងហ្គោល នៅរដ្ឋ Florida

បរទេស៖ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ មានសុវត្ថិភាព បន្ទាប់ពីសេវាសម្ងាត់ បានរារាំងអ្វីដែល FBI ហៅថា ការប៉ុនប៉ងធ្វើឃាត ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ខណៈដែលលោក កំពុងវាយកូនហ្គោល នៅលើទីលាននៅ West Palm Beach រដ្ឋ Florida ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់មន្ត្រីអនុវត្តច្បាប់ដែលបាននិយាយថា ភ្នាក់ងារសេវាកម្ម សម្ងាត់បានប្រទះឃើញ និងបានបាញ់ ទៅលើខ្មាន់កាំភ្លើង នៅក្នុងគុម្ពោតព្រៃក្បែរខ្សែបន្ទាត់ទ្រព្យ សម្បត្តិរបស់ទីលានវាយកូនហ្គោល ដែលមានចម្ងាយពីរបីរយម៉ែត្រ ពីកន្លែងដែលលោក Trump កំពុងលេងវាយហ្គោល។ ជនសង្ស័យបានបន្សល់ទុកកាំភ្លើង AK-47 មួយដើម និងសម្ភារមួយចំនួនទៀតនៅកន្លែងកើតហេតុ ហើយជិះរថយន្តគេចខ្លួន ប៉ុន្តែក្រោយមកត្រូវបានចាប់ខ្លួន។ ការប៉ុនប៉ងជាក់ស្តែងលើជីវិតរបស់លោក ដូណាល់ ត្រាំ បានកើតឡើងត្រឹមតែ ២ ខែប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានគេបាញ់ប្រហារ នៅឯការប្រមូលផ្តុំយុទ្ធនាការមួយក្នុងរដ្ឋ Pennsylvania … Continue reading Breaking News: លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើង លបបាញ់ប្រហារលើកទី២ ពេលលោកកំពុង លេងហ្គោល នៅរដ្ឋ Florida