តារាភាពយន្តក្បាច់គុនល្បីឈ្មោះ​ ជើងចាស់របស់ហុងកុង លោក Norman Chui ទទួលមរណភាព, ពីរបីថ្ងៃក្រោយមកភរិយាលោកក៏ស្លាប់តាមក្រោយ

បរទេស៖ តារាភាពយន្តក្បាច់គុនជើងចាស់របស់ហុងកុង គឺលោក Norman Chui បានទទួលមរណភាពហើយ នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែកញ្ញា។ យោងតាមវែបសាយ Asia One ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងថា បុរសអាយុ ៧៣ឆ្នាំលោក Norman Chui បានទទួលរងនូវជំងឺមហារីកបំពង់អាហារ ហើយភរិយារបស់លោកដែលមានអាយុក្មេងជាងលោក ៣០ ឆ្នាំ ក៏បានទទួលមរណភាពផងដែរ រយៈពេលពីរបីថ្ងៃក្រោយមក។ មិត្តភ័ក្តិយូរឆ្នាំរបស់លោកគឺតារាសម្តែងហុងកុង Tin Kai Man បានប្រាប់ As1 ថា ប្រពន្ធរបស់គាត់មានអារម្មណ៍មិនស្រួលនៅពេលរៀបចំពិធីបុណ្យសពរបស់ប្តី ហើយទំនងជាគាំងបេះដូង។ Kai Man បានប្រាប់សារព័ត៌មានអនឡាញថា “គាត់មិនដឹងថា លោក Norman Chui មានជំងឺមហារីកទេ ចាស់ៗខ្លះមិនចូលចិត្តពិនិត្យសុខភាព ទើបគាត់ស្លាប់ភ្លាមៗ។ ខ្ញុំបានជួបគាត់នៅ Hengdian យូរហើយ ហើយមិត្តធម្មតាម្នាក់បានជួបគាត់កាលពីខែមករាឆ្នាំនេះ គាត់សុខសប្បាយជាទេ”។ បន្ទាប់មក ហើយគាត់បាននិយាយថា គាត់កំពុងរស់នៅក្នុងទីក្រុងប៉េកាំង” ។ លោកបានបន្ថែមថា … Continue reading តារាភាពយន្តក្បាច់គុនល្បីឈ្មោះ​ ជើងចាស់របស់ហុងកុង លោក Norman Chui ទទួលមរណភាព, ពីរបីថ្ងៃក្រោយមកភរិយាលោកក៏ស្លាប់តាមក្រោយ