បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនងរវាង អ៊ុយក្រែន និងអាមេរិក ដែលបានព្យាយាម សម្លាប់អតីត ប្រធានាធិបតីអាមេរិក និងបេក្ខជនមកពី គណបក្សសាធារណរដ្ឋ លោក Donald Trumpនោះ គួរតែជាក្តីបារម្ភពី ទីក្រុងវ៉ាស៊ីនតោន និងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់ខ្លួន ជាជាងទីក្រុងមូស្គូ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ លោក Peskov បានអត្ថាធិប្បាយលើការប៉ុនប៉ង ធ្វើឃាតថ្មីលើលោក Trump និងលើទំនាក់ទំនង ជាក់ស្តែងនៃជនល្មើស ដែលត្រូវបានចោទប្រកាន់ទៅអ៊ុយក្រែន ។ លោកបន្តថា ៖ នោះមិនមែនជាពួកយើងទេ ប៉ុន្តែជាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ដែលគួរតែគិតគូរអំពីរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ ការលេងភ្លើងគឺ ពិតជាមានផលវិបាករបស់វា។ ទីក្រុងមូស្គូកំពុងឃ្លាំមើល យ៉ាងដិតដល់នូវស្ថាន ការណ៍ដែលកំពុងកើតឡើង នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃអាទិត្យលើលោក Trump ហើយលោក Peskov … Continue reading ក្រុងមូស្គូ ៖ ខ្មាន់កាំភ្លើង ដែលប៉ុនប៉ង់ បាញ់លោក Trump ដែលមានទំនាក់ទំនង ជាមួយនឹងអ៊ុយក្រែន នោះ គឺជាក្តីព្រួយបារម្ភ សម្រាប់អាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed