បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការពង្រីកចំនួនយោធារបស់រុស្ស៊ី គឺត្រូវបានធ្វើឡើង ដោយសារតែបរិយាកាស អរិភាពនាពេលបច្ចុប្បន្ន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើនចំនួនបុគ្គលិក នៅក្នុងកងកម្លាំងប្រដាប់ អាវុធរហូតដល់ជិត ២លាន៤សែននាក់ រួមទាំងសមាជិកសេវាកម្ម ១លាន៥សែននាក់ផងដែរ ។ កាលពីថ្ងៃអង្គារលោក Peskov បានពន្យល់ថា ការសម្រេចបង្កើន ចំនួនយោធានេះត្រូវបានលើកទឹកចិត្ត “ដោយចំនួន នៃការគំរាមកំហែង ដែលមានសម្រាប់ប្រទេសរុស្ស៊ី នៅតាមព្រំដែនរបស់យើង” ។ លោកបានបន្ថែមថា បរិស្ថានគឺ “អរិភាពខ្លាំង” សម្រាប់រុស្ស៊ីនៅលោកខាងលិច និង ភាព “មិនស្ថិតស្ថេរ” នៅតំបន់បូព៌ា ដែលជាស្ថានភាព “ទាមទារវិធានការសមស្រប” ។ ការបង្កើនកម្លាំងទ័ពពីមុនរបស់រុស្ស៊ី បានកើតឡើង កាលពីខែធ្នូឆ្នាំមុន … Continue reading Update: វិមានក្រឹមឡាំងថា ការពង្រីកចំនួនទ័ព រហូតដល់ជិត២លាន៤សែននាក់ ដោយសារតែមាន ការគំរាមកំហែង ពីសត្រូវនៅតាមព្រំដែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed