បាងកក ៖ កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រី របស់ប្រទេសថៃឡង់ដ៏ បានអនុម័តកម្មវិធីជំរុញសេដ្ឋកិច្ច ដែលមានទឹកប្រាក់ចំនួន១៤៥,៥ពាន់លានបាត ស្មើនឹងប្រហែល៤,៣៦ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងគោលបំណងគាំទ្រ ក្រុមងាយរងគ្រោះ និងជំរុញការប្រើប្រាស់ ក្នុងវិស័យសេដ្ឋកិច្ច របស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ។ លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា ប្រជាជនថៃប្រហែល១៤,៥៥លាននាក់ បូករួមទាំងអ្នកដែលមានចំណូលទាប និងជនពិការ នឹងទទួលបានសាច់ប្រាក់ដោយផ្ទាល់ចំនួន១០.០០០បាត ស្មើនឹងប្រហែល៣០០ដុល្លារអាមេរិក ទៅក្នុងគណនីធនាគាររបស់ពួកគេគិតចាប់ពីសប្តាហ៍ក្រោយ ។ លោក Pichai បានលើកឡើងថា ដំណាក់កាលដំបូងនៃផែនការ ជំរុញដល់សេដ្ឋកិច្ចនេះដែរ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនកំណើន សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃឡង់ដ៏ បាន០,៣៥ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed