លោក Trump បន្ទោស និងរិះគន់ចំៗ ផែនការធ្វើឃាតរូបលោក ពាក់ព័ន្ធទៅនឹងក្រុមបក្ស ប្រជាធិបតេយ្យ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតី អាមេរិក លោក Donald Trump បានលើកឡើងថា វោហាសាស្ត្រ ដែលចេញមកពីគណបក្ស ប្រជាធិបតេយ្យ ដែលពណ៌នាគាត់ថា ជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោត ប្រហែលជាបានរួមចំណែក ដល់ការប៉ុនប៉ង នាពេលថ្មីៗនេះលើជីវិតរបស់គាត់ ។ កាល​ពី​ថ្ងៃ​អាទិត្យ ទីភ្នាក់ងារ​សម្ងាត់​បាន​ចាប់ខ្លួនបានខ្មាន់​កាំភ្លើង​ម្នាក់ ​កំពុង​លាក់​ខ្លួន​ក្នុង​គុម្ពោត​ព្រៃ​នៅ​ទីលាន​វាយ​កូន​ហ្គោល​របស់​លោក Trump ក្នុង​ក្រុង West Palm Beach រដ្ឋ Florida។ ភ្លាមៗនោះ ជនសង្ស័យ បានរត់គេចខ្លួនតាមរថយន្ត ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ដោយសារតែសាក្សី ដែលបានរៀបរាប់និងបង្ហាញដាន អំពីរថយន្តនេះដល់ប៉ូលីស។ នៅក្នុងបទសម្ភាសន៍ដ៏វែង មួយនៅលើបណ្តាញ សង្គម X កាលពីថ្ងៃចន្ទ លោក Trump បានបរិយាយនៅលើគណនី របស់គាត់អំពីព្រឹត្តិការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើល និងបានអត្ថាធិប្បាយលើការពិត ដែលថា វាជាការប៉ុនប៉ងលើកទីពីរ ដើម្បីសម្លាប់គាត់ក្នុងរយៈពេល ប្រហែល២ខែប៉ុណ្ណោះ ។ … Continue reading លោក Trump បន្ទោស និងរិះគន់ចំៗ ផែនការធ្វើឃាតរូបលោក ពាក់ព័ន្ធទៅនឹងក្រុមបក្ស ប្រជាធិបតេយ្យ