ធនាគារ បណ្តាក់ទុន Goldman Sachs ៖ ការកាត់បន្ថយអត្រា ការប្រាក់របស់ Fed នឹងជំរុញតម្លៃមាសឱ្យឡើងថែមទៀត
បរទេស ៖ អ្នកវិភាគពីខាងធនាគារបណ្តាក់ទុន Goldman Sachs បានបញ្ជាក់សារជាថ្មី អំពីទស្សនវិស័យកើនឡើងរបស់ពួកគេលើតម្លៃមាស ដោយបញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់ ដែលរំពឹងទុកពី Federal Reserve ទំនងជានឹងជំរុញតម្លៃ មាសបន្ថែមទៀត។ យោងតាមវែបសាយ Investing.com បានចេញផ្សាយថា ធនាគាររក្សាគោលដៅ ២.៧០០ដុល្លារ ក្នុងមួយអោនស៍ សម្រាប់ដើមឆ្នាំ ២០២៥ ដោយលើកឡើង ពីទំនាក់ទំនងដ៏រឹងមាំ រវាងគោលនយោបាយ របស់ធនាគារកណ្តាល Fed និងតម្លៃមាស រួមជាមួយនឹងការកើនឡើង នៃតម្រូវការ របស់ធនាគារកណ្តាល ។ ទោះបីជាមានការព្រួយបារម្ភថា ទំនាក់ទំនងបញ្ច្រាស បែបប្រពៃណីរវាងអត្រាការប្រាក់ និងមាសបានធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០២២ ក៏ដោយ ក៏ក្រុមហ៊ុន Goldman Sachs បញ្ជាក់យ៉ាងច្បាស់ថា ការកើនឡើង នៃតម្លៃមាសត្រូវបានជំរុញ ភាគច្រើនដោយការទិញ របស់ធនាគារកណ្តាល ដែលមានការកើនឡើងជាពិសេសពីទីផ្សារ ដែលកំពុងរីកចម្រើន។ ធនាគារពន្យល់ថា ប្រទេសទាំងនេះ ប្រយ័ត្នចំពោះទណ្ឌកម្មហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក និងបំណុលអាមេរិកដែលកំពុងកើនឡើង បានបង្កើនការកាន់កាប់មាស … Continue reading ធនាគារ បណ្តាក់ទុន Goldman Sachs ៖ ការកាត់បន្ថយអត្រា ការប្រាក់របស់ Fed នឹងជំរុញតម្លៃមាសឱ្យឡើងថែមទៀត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed