ទីក្រុងវៀងចន្ទន៍៖ ថ្ងៃនេះ អ្នកចូលរួមចំនួន ២៥០ នាក់ រួមទាំងគណៈប្រតិភូរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយនឹងតំណាង និងអ្នកជំនាញបច្ចេកទេសមកពីដៃគូសន្ទនា និងអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សម្រាប់កិច្ចប្រជុំអាស៊ានលើកទី២-គណៈកម្មការទន្លេមេគង្គ (MRC) កិច្ចសន្ទនាសន្តិសុខទឹក។ ក្រោមប្រធានបទ ‘ការវិនិយោគប្រកបដោយ និរន្តរភាពសម្រាប់ការតភ្ជាប់ ភាពធន់ និងសន្តិសុខទឹកនៅអាស៊ីអាគ្នេយ៍ដែលមានសុវត្ថិភាព’ កិច្ចសន្ទនាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមសុវត្ថិភាព ទឹកដ៏សំខាន់នៅទូទាំងតំបន់មេគង្គ និងអាស៊ាន។ កិច្ចសន្ទនានេះត្រូវបានបង្កើតឡើង ដោយគណៈកម្មការទន្លេមេគង្គ និងលេខាធិការដ្ឋានអាស៊ាន កិច្ចសន្ទនានេះបានវិវត្តទៅជាយន្តការ ដ៏សំខាន់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កើនភាពធន់ និងការជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងតំបន់មេគង្គ និងអាស៊ាន។ ក្នុងសុន្ទរកថាស្វាគមន៍ ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា “កិច្ចសន្ទនាសន្តិសុខទឹកអាស៊ាន-MRC មានសក្តានុពលដើម្បីក្លាយជាសសរគោល ដែលជាមូលដ្ឋានគ្រឹះនៃ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់របស់យើង ជំរុញកិច្ចសហប្រតិបត្តិការមិនត្រឹមតែ ក្នុងចំណោមប្រទេសមេគង្គប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងរដ្ឋជា សមាជិកអាស៊ានទាំងអស់ផងដែរ”។ កិច្ចសន្ទនាបានទទួលស្គាល់ បញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលកំពុងប្រឈមមុខអាស៊ាន និងតំបន់មេគង្គ រួមទាំងផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុ ព្រឹត្តិការណ៍ដែលទាក់ទងនឹង គ្រោះមហន្តរាយដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងការបាក់ដី ការផ្លាស់ប្តូរដែលបណ្ដាលមកពីមនុស្ស … Continue reading កិច្ចសន្ទនាសន្តិសុខទឹក មេគង្គ-អាស៊ាន៖ ការជំរុញចក្ខុវិស័យរួម បច្ចេកវិទ្យា និងគម្រោងរួមគ្នាសម្រាប់ អនាគតសន្តិសុខទឹក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed