បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមហេគឃ័រ hackers អ៊ីរ៉ង់ បានចែកចាយព័ត៌មានដែលត្រូវបានគេលួចចេញពីផែនការ សកម្មភាពនៃយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump ជាច្រើនទៅកាន់មនុស្សដែលមានទំនាក់ទំនងជាមួយយុទ្ធនាការ Biden អំណះអំណាងដែលត្រូវបានធ្វើឡើងដោយ FBI និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ជាច្រើនផ្សេងទៀតបានបញ្ជាក់ទៀតថាព័ត៌មានដែលយកចេញពីយុទ្ធនាការ Trump ត្រូវបានផ្ញើតាមអ៊ីមែលដែលមិនបានស្នើសុំទៅកាន់មនុស្សដែលមានទំនាក់ទំនងជាមួយយុទ្ធនាការនៅចុងខែមិថុនា និងដើមខែកក្កដា ពោលគឺនៅមុនពេលដែលលោក Biden បានសម្រេចចិត្តដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី។ ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថាពួក Hacker បានទទួលការឆ្លើយតបពីអ្នកទទួលណាមួយឡើយ។កាលពីខែសីហា ក្រុមមន្ត្រីបានព្រមានថា អ៊ីរ៉ង់សង្ឃឹមថានឹង អាចបង្កការមិនចុះសម្រុងគ្នា និងធ្វើឱ្យខូចទំនុកចិត្តនៅក្នុងស្ថាប័នរបស់សហរដ្ឋអាមេរិក នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។ មន្ត្រីអាមេរិកបាននិយាយថា អ៊ីរ៉ង់បានប្រើប្រាស់ ក្រុមការងារវិស្វកម្មសង្គម និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីស្វែងរកការចូលដំណើរការដោយផ្ទាល់ទាំងយុទ្ធនាការទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ដែលជាយុទ្ធសាស្ត្រដែលពួកគេបាននិយាយថាត្រូវបានប្រើប្រាស់ដោយអ៊ីរ៉ង់ និងរុស្ស៊ីនៅក្នុងប្រទេសផ្សេងទៀតជុំវិញពិភពលោកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed