បរទេស ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា ប្រទេសរបស់លោក កំពុងមានសង្រ្គាម បន្ទាប់ពីឧបករណ៍ អេឡិចត្រូនិក បានផ្ទុះនៅទូទាំងប្រទេស រយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយបានសម្លាប់មនុស្សជាង ៣០ នាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមអាជ្ញាធរសុខាភិបាលលីបង់ថា កាលពីថ្ងៃអង្គារ ឧបករណ៍ទំនាក់ទំនងដែលប្រើប្រាស់ដោយសមាជិកនៃក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បានបំផ្ទុះក្នុងពេលដំណាលគ្នា ដោយបានសម្លាប់មនុស្ស ១២ នាក់ និងរបួសជិត ៣.០០០នាក់ ។ មនុស្ស ២០ នាក់ផ្សេងទៀតបានបាត់បង់ជីវិត និង ៤៥០ នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃបន្ទាប់ នៅពេលដែលឧបករណ៍អេឡិចត្រូនិករាប់ពាន់ផ្សេងទៀតរួមទាំង អាយកូម walkie-talkies, កុំព្យូទ័រយួរដៃ និងវិទ្យុបានផ្ទុះឡើង។ ក្រុមហេសបូឡា និងរដ្ឋាភិបាលនៅទីក្រុងបេរូត ប្រទេសលីបង់ បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះ។ យ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធការទទួលខុសត្រូវឡើយ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា សេវាសម្ងាត់របស់អ៊ីស្រាអែល Mossad បានបង្កើតឧបករណ៍អេឡិចត្រូនិចរាប់ពាន់គ្រឿងជាមួយនឹងគ្រឿងផ្ទុះតូចៗ … Continue reading នាយករដ្ឋមន្ត្រីលីបង់ថា លីបង់កំពុងស្ថិតក្នុងសង្គ្រាម បន្ទាប់ពីប្រជាជន ជាង៣០នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរបួស ដោយសារការបំផ្ទុះគ្រឿង អេឡិកត្រូនិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed