បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលកំពុងផ្លាស់ប្តូរ កម្លាំងយោធារបស់ខ្លួន ទៅភាគខាងជើង ដើម្បីផ្តោត លើក្រុមហេសបូឡា ។ ការផ្លាស់ប្តូរនេះ គឺបន្ទាប់ពីគ្រឿងអេឡិកត្រូនិក និងវិទ្យុទាក់ទងរាប់ពាន់គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមយោធាលីបង់ ត្រូវបានបំផ្ទុះនៅក្នុងប្រតិបត្តិការបំផ្លិចបំផ្លាញ ដែលត្រូវបានកំណត់ថា ជាសេវាកម្មសម្ងាត់របស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់កងទ័ពនៅឯមូលដ្ឋានអាកាស Ramat David ក្បែរទីក្រុង Haifa លោក Gallant បាននិយាយថា “ដំណាក់កាលថ្មី” នៃសង្គ្រាមដែលអូសបន្លាយជិតមួយឆ្នាំរបស់អ៊ីស្រាអែលកំពុងចាប់ផ្តើម ដោយផ្តោតលើក្រុមហេសបូឡាជាជាងក្រុមហាម៉ាស់។ “ចំណុចកណ្តាលកំពុងផ្លាស់ទីទៅភាគខាងជើង ។ យើងកំពុងបង្វែរកម្លាំង ធនធាន និងថាមពលឆ្ពោះទៅទិសខាងជើង» នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយការិយាល័យរបស់លោក។ ក្រុមហេសបូឡាហ៍ បានធ្វើយុទ្ធនាការយោធា ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ផ្តើម ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាជិតមួយឆ្នាំមុន។ មេដឹកនាំក្រុម ហេសបូឡា លោក Hassan … Continue reading ក្រោយភាពវឹកវរមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់នៅលីបង់, អ៊ីស្រាអែល ប្រកាសសង្គ្រាម ដំណាក់កាលថ្មី ផ្តោតលើក្រុមហេសបូឡា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed