កងកម្លាំងអ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារ ដ៏ខ្លាំងក្លាបំផុត ទៅលើភាគខាងត្បូង ប្រទេសលីបង់
បរទេស៖ កងកម្លាំងអ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានធ្វើការវាយប្រហារដ៏ខ្លាំងក្លាបំផុត របស់ពួកគេទៅលើភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេលជិតមួយឆ្នាំនៃសង្រ្គាម ដោយបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យស្ងប់ស្ងាត់ក៏ដោយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារ កម្ទេចគ្រាប់រ៉ុក្កែតប្រហែល ១០០ គ្រាប់នៅភាគខាងត្បូងប្រទេសលីបង់ ដែលត្រូវបានកំណត់ឱ្យបាញ់ភ្លាមៗ ទៅលើប្រទេសអ៊ីស្រាអែល ។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ ។ ការវាយប្រហារនេះមានច្រើនជាង ៥២ នៃការវាយប្រហារ នៅទូទាំងប្រទេសលីបង់ភាគខាងត្បូង បន្ទាប់ពីម៉ោង ៩ យប់ ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់ NNA។ ចក្រភពអង់គ្លេសបានអំពាវនាវ ឱ្យមានបទឈប់បាញ់រវាង អ៊ីស្រាអែល និងក្រុមហេសបូឡា ហើយសហរដ្ឋអាមេរិក “ភ័យខ្លាច និងព្រួយបារម្ភអំពីការកើនឡើង ភាពតានតឹងដែលអាចកើតមាន” ថែមទៀត, នេះបើយោងតាមអ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មាន ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានក្រុម Hezbollah លោក Hassan … Continue reading កងកម្លាំងអ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារ ដ៏ខ្លាំងក្លាបំផុត ទៅលើភាគខាងត្បូង ប្រទេសលីបង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed