ចិន ពិភាក្សាជាមួយសហភាពអឺរ៉ុប ដើម្បីបញ្ជៀស ការតម្លើងពន្ធលើ រថយន្តអគ្គិសនីរបស់ចិន
បរទេស ៖ ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោក Valdis Dombrovskis បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានជួបពិភាក្សា បែប “ស្ថាបនា” ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ខណៈដែលទីក្រុងប៉េកាំងស្វែងរកកិច្ចព្រមព្រៀងជាមួយទីក្រុងព្រុចសែល ដើម្បីបញ្ជៀសការយកពន្ធ ដ៏ច្រើនលើរថយន្តអគ្គិសនីនាំចូលរបស់ចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅពេលដែលការ បែងចែកកើនឡើង នៅក្នុងទ្វីបអឺរ៉ុបជុំវិញពន្ធដែលបានស្នើឡើង បន្ទាប់ពីកាលពីសប្តាហ៍មុន ប្រទេសអេស្ប៉ាញបានជំរុញឱ្យសហភាពអឺរ៉ុប “ពិចារណាឡើងវិញ” នូវផែនការ សម្រាប់ពន្ធរហូតដល់ 36% លើរថយន្តអគ្គិសនីរបស់ចិន ដោយចូលរួមជាមួយអាល្លឺម៉ង់ ក្នុងការប្រឆាំងលើការ តម្លើងពន្ធនេះ។ លោក Dombrovskis បាននិយាយនៅលើ Xថា “កិច្ចប្រជុំប្រកបដោយការស្ថាបនា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao។ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ច ខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ដែលត្រូវគ្នាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានប្រសិទ្ធភាព និងអាចអនុវត្តបាន” ។ សូមជម្រាបថា គណៈកម្មការអឺរ៉ុប … Continue reading ចិន ពិភាក្សាជាមួយសហភាពអឺរ៉ុប ដើម្បីបញ្ជៀស ការតម្លើងពន្ធលើ រថយន្តអគ្គិសនីរបស់ចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed