អាមេរិក សម្រេចចិត្តពន្យារពេល ក្នុងការផ្តល់ជំនួយយោធា ទៅឲ្យប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍CNN បានរាយការណ៍ កាលពីថ្ងៃសុក្រថាមន្ត្រីអាមេរិកពីរនាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា កង្វះខាតស្តុកអាវុធ ទំនងជានឹងបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន ពន្យារពេល ការដឹកជញ្ជូនជំនួយយោធា ដែលបានសន្យាទៅកាន់ប្រទេសអ៊ុយក្រែន។ របាយការណ៍នេះកើតឡើង នៅពេលដែលក្រុងគៀវ បាននឹងកំពុងស្នើឱ្យ អ្នកគាំទ្របរទេស របស់ខ្លួនបង្កើនល្បឿន នៃការដឹកជញ្ជូនអាវុធ និងដើម្បីលុបចោលការរឹតបន្តឹង លើការប្រើប្រាស់ មីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការវាយប្រហារ ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ យោងតាមមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកមានទឹកប្រាក់ ចំនួន៥,៩ពាន់លានដុល្លារ ដែលនៅសេសសល់ នៅក្នុងយន្តការពិសេស ដែលត្រូវបានអនុម័ត ដោយសភា អាមេរិក សំដៅលើជំនួយ ដែលតាមដានយ៉ាងឆាប់ រហ័សសម្រាប់ទីក្រុងគៀវ។ ប្រភពពីCNN ដដែលបាននិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ កញ្ចប់ជំនួយត្រូវបានកើនឡើងកាន់តែតិចទៅ ខណៈដែលស្តុកអាវុធ ក៏កំពុងបន្តធ្លាក់ចុះបែបនេះ ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថាទីក្រុងគៀវ នឹងត្រូវការយ៉ាងហោចណាស់ ៥០០លានដុល្លារ ក្នុងមួយខែពេញមួយឆ្នាំសារពើពន្ធ២០២៥ បើយោងតាមការរបាយការណ៍បន្ថែម ដែលត្រូវបានចេញផ្សាយដោយ CNN និងដោយការដកស្រង់សម្តី ពីមន្ត្រីជាន់ខ្ពស់សេតវិមាន ៕ … Continue reading អាមេរិក សម្រេចចិត្តពន្យារពេល ក្នុងការផ្តល់ជំនួយយោធា ទៅឲ្យប្រទេសអ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed