បរទេស ៖ សារព័ត៌មាន Bloomberg News បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកឈ្មោះថា Apollo Global Management បានផ្តល់ការវិនិយោគទុក ដែលមានទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ សហរដ្ឋអាមេរិកចូលក្នុងក្រុមហ៊ុន Intel ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Apollo បានបង្ហាញឲ្យដឹងនៅក្នុងប៉ុន្មានថ្ងៃ កាលពីពេលថ្មីៗនេះថា ខ្លួននឹងមានឆន្ទៈ ក្នុងការវិនិយោគទុន ដែលមានលក្ខណៈសមធម៌រាប់ពាន់ លានដុល្លារ នៅក្នុងក្រុមហ៊ុន Intel ហើយសេចក្តីរាយការណ៍នេះ បានឲ្យដឹងថា ដោយសំអាងលើមនុស្សម្នាក់ ដែលដឹងពីបញ្ហានេះច្បាស់ ។ គួរបញ្ជាក់ថា ដំណឹងនេះ បានកើតឡើងនៅគ្រាដែលគេបានដឹងអំពីភាពចុះខ្សោយ របស់ក្រុមហ៊ុន Intel ដែលធ្លាប់ជាក្រុមហ៊ុន ផលិតបន្ទះឈីបដ៏មានតម្លៃបំផុត នៅក្នុងពិភពលោក ប៉ុន្តែភាគហ៊ុនរបស់ពួកគេ បានបាត់បង់ជិត៦០ភាគរយនៃតម្លៃរបស់ពួកគេគិតចាប់តាំងពីដើមឆ្នាំនេះ ។ សារព័ត៌មាន Bloomberg បានរាយការណ៍ឲ្យដឹងថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel បានថ្លឹងថ្លែងលើសំណើរបស់ក្រុមហ៊ុន Apollo ថា ការពិភាក្សាទាក់ទងនឹងកិច្ចព្រមព្រៀងនេះគឺស្ថិតក្នុងដំណាក់កាលបឋមនៅឡើយទេ … Continue reading ក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសម្បត្តិដ៏ធំ នៅអាមេរិក Apollo ផ្តល់ការវិនិយោគទុន ដែលមានទឹកប្រាក់ រហូតដល់៥ពាន់លានដុល្លារ ចូលក្នុងក្រុមហ៊ុន Intel
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed