បរទេស ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីនឹងជួបសមភាគីចិនគឺលោក Wang Yi ដែលជារដ្ឋមន្រ្តីការបរទេសចិន នៅក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីមានករណី ចាក់សម្លាប់សិស្ស សាលាជនជាតិជប៉ុន នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនកាលពីសប្តាហ៍មុន ប្រទេសជប៉ុន នឹងទាមទារឱ្យប្រទេសចិនបញ្ជាក់ពីការពិត និងផ្តល់ព័ត៌មានលម្អិតអំពីករណីនេះ។ នេះបើតាមលោកស្រី Kamikawa បានប្រាប់អ្នកយកព័ត៌មាន មុនពេលចាកចេញពីព្រលានយន្តហោះ Haneda ។ ក្មេងប្រុសអាយុ១០ឆ្នាំ មានឪពុកជាជនជាតិជប៉ុន និងម្តាយជាជនជាតិចិន បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគេចាក់ ចំពោះពេលធ្វើដំណើរ ទៅសាលារៀន ។ ជនសង្ស័យជាបុរសម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ ក្បែរកន្លែងអប់រំ ចាប់ឃាត់ខ្លួន។ ជំនួបរវាង លោកស្រី Kamikawa និង លោក Wang ក៏កើតមានឡើង … Continue reading ករណីចាក់ សម្លាប់សិស្សសាលាជនជាតិជប៉ុន នៅប្រទេសចិន នាំឱ្យរដ្ឋមន្រ្តីការបរទេសចិន និងជប៉ុន ព្រមព្រៀងជួបគ្នា នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed