បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនមានបំណងចង់ចាប់ផ្តើមសង្គ្រាម នុយក្លេអ៊ែរទេ ហើយចាត់ទុកថាវា ជារឿងដែលមិនសមរម្យ ដែលការព្រមានរបស់ខ្លួនអំពី ការកើនឡើងនៅក្នុងជម្លោះអ៊ុយក្រែន កំពុងត្រូវបានបង្ហាញថា ជាចេតនាក្នុងការប្រើប្រាស់អាវុធទៅវិញ ។ ការភ័យខ្លាច នៃការកើនឡើងរវាងរុស្ស៊ី និងអង្គការណាតូបាននឹងកំពុងកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដ្ឋលោកខាងលិច បានបង្កើនការពិភាក្សាអំពីការអនុញ្ញាត ឱ្យអ៊ុយក្រែនធ្វើការវាយប្រហារមីស៊ីល ចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅដើមខែនេះ បានព្រមានថា ការអនុញ្ញាតបែបនេះ នឹងត្រូវធ្វើឡើង នៅពេលដែលលោកខាងលិច ជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងជម្លោះ ហើយនឹងត្រូវជួបជាមួយនឹងការឆ្លើយតបសមស្របហើយ សម្ដីរបស់លោកត្រូវបានអ្នកខ្លះយកទៅបកប្រែជាមានន័យថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ Sky News Arabia លោក Lavrov ត្រូវបានសួរថា តើនេះជាករណី ដែលអាចកើតឡើងដែរឬទេប៉ុន្តែ រដ្ឋមន្ត្រីរូបនេះ បានឆ្លើយតបថា ខណៈដែលរុស្ស៊ីពិតជាមានអាវុធ ដែលនឹងមានផលវិបាកធ្ងន់ធ្ងរ សម្រាប់អ្នកកាន់របបអ៊ុយក្រែន … Continue reading លោក Lavrov ៖ រុស្សីចាត់ទុកថា ការពិភាក្សាគ្នាអំពីប៊ូតុងក្រហម សម្រាប់នុយក្លេអ៊ែរនោះ គឺជារឿងដែលមិនគួរមានទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed