អ៊ីរ៉ង់ ដាក់បង្ហាញមីស៊ីល និងយន្តហោះដ្រូន ផលិតក្នុងស្រុក ក្នុងពិធីព្យុហយាត្រាយោធា
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជាក់លាក់ ចុងក្រោយបំផុត របស់ខ្លួនក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនធុន kamikaze នៅក្នុងក្បួនដង្ហែដ៏ធំ ដែលរៀបចំដោយកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសនេះ។ មីស៊ីលផ្លោងមានឈ្មោះថា Jahad និងយន្ដហោះដ្រូន ដែលមានឈ្មោះថា Shahed-136B ត្រូវបានបង្ហាញជាលើកដំបូង ក្នុងអំឡុងពេលក្បួន ដង្ហែលោក Imam Khomeini ដែលជាស្ថាបនិកចុងក្រោយ នៃសាធារណរដ្ឋអ៊ីស្លាម នៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ ។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ ការចាប់ផ្តើម នៃសប្តាហ៍ការពារដ៏ពិសិដ្ឋ ដោយរំលឹកដល់សង្រ្គាមអ៊ីរ៉ង់ និងអ៊ីរ៉ាក់រយៈពេល ៨ឆ្នាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នេះបើយោងតាមរបាយការណ៍ ។ មីស៊ីលផ្លោង Jahad ដំណើរការដោយឥន្ធនៈរឹង អាចវាយប្រហារគោលដៅ បានចម្ងាយរហូតដល់ ១០០០គីឡូម៉ែត្រ ជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់ក្នុងការ វាយប្រហារគលលដៅ។ វាត្រូវបានរចនា និងអភិវឌ្ឍដោយកងកម្លាំង អាកាសយានិក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។ ប្រភពបានឲ្យដឹងទៀតថា យន្តហោះដ្រូនធុន Shahed 136B ដំណើរការដោយម៉ាស៊ីន turbojet អាចបំផ្លាញគោលដៅជាង ២,៥០០ គីឡូម៉ែត្រពីចម្ងាយ … Continue reading អ៊ីរ៉ង់ ដាក់បង្ហាញមីស៊ីល និងយន្តហោះដ្រូន ផលិតក្នុងស្រុក ក្នុងពិធីព្យុហយាត្រាយោធា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed