ម៉ានីល៖ ហ្វីលីពីនបានឲ្យដឹងនៅថ្ងៃពុធនេះថា យន្តហោះរបស់ការិយាល័យជលផល របស់ខ្លួនត្រូវបានបាំងដោយស្រមោល និងចូលទៅជិតដោយឧទ្ធម្ភាគចក្រ កងទ័ពជើងទឹករបស់ប្រទេសចិន ខណៈកំពុងល្បាតនៅជិតតំបន់ជម្លោះ Scarborough Shoal នៅក្នុងការប្រឈមមុខដាក់គ្នាមួយទៀត រវាងប្រទេសទាំង២ ជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដ៏ជូរចត់នៅលើទឹក ។ ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ហៅកាត់ថា (NSC) បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃចន្ទ ហើយយន្តហោះរបស់ខ្លួននៅតែអាច បំពេញបេសកកម្មរបស់ខ្លួនបានដដែល ។ ស្ថានទូតចិន នៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះ សំណើសុំការអត្ថាធិប្បាយអ្វីឡើយ ។ គេបានដឹងថា នេះជាការជួបគ្នាចុងក្រោយបង្អស់ ក្នុងការជួបគ្នាតាមផ្លូវអាកាស និងនៅដែនសមុទ្ររវាងប្រទេសទាំង២ ដែលមានជម្លោះលើតំបន់ជម្លោះ នៅសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Scarborough Shoal ដែលជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់ ដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅអាស៊ី ដែលត្រូវបានឆ្មាំសមុទ្ររបស់ប្រទេសចិន កាន់កាប់បន្ថែមទៀតជាង១ទសវត្សរ៍មកនេះ ។ ក្រុមប្រឹក្សា NSC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពរបស់ប្រទេសចិន បានរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពដែនអាកាស ។ ដោយផ្អែកលើការបកស្រាយផែនទីចាស់ ប្រទេសចិន បានទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Scarborough Shoal ដែលចង់បានអាងត្រីដ៏ច្រើនសន្ធឹកសន្ធាប់ និងបឹងបៃតងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ៕ … Continue reading ហ្វីលីពីន បញ្ជាក់ថា យន្តហោះរបស់ក្រុមជលផល ត្រូវបានបាំងដោយស្រមោលយន្តហោះរបស់ចិន ខណៈកំពុងល្បាតនៅដែនទឹក ជម្លោះសមុទ្រចិនខាងត្បូង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed