ប៉េកាំង៖ ក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែតចិន ឈ្មោះថា Deep Blue Aerospace (Deep Blue) បានឲ្យដឹងថា ខ្លួននឹងអនុវត្តបេសកកម្ម សង្គ្រោះរយៈកម្ពស់ខ្ពស់មួយផ្សេងទៀត នៅក្នុងខែវិច្ឆិកា បន្ទាប់ពីគ្រាប់រ៉ុក្កែត Nebula-1 ដែលអាចប្រើបានឡើងវិញ ដែលបានបរាជ័យ ក្នុងដំណាក់កាលចុងក្រោយ នៃការសាកល្បងកាលពីពេលថ្មីៗនេះ ។ លោក Zhao Ya នាយកប្រតិបត្តិក្រុមហ៊ុន Deep Blue បានលើកឡើងថា យាន Nebula-1 ប្រើអុកស៊ីហ្សែន និងប្រេងកាត ដែលជាយានចាប់ផ្តើម អាចប្រើឡើងវិញ បានដំបូងបង្អស់របស់ក្រុមហ៊ុន Deep Blue បានបញ្ចប់កិច្ចការផ្ទៀងផ្ទាត់សំខាន់ៗ ចំនួន១០ក្នុងចំណោម១១ ក្នុងអំឡុងពេលការធ្វើតេស្តហោះហើរ បញ្ឈរក្នុងរយៈកម្ពស់ខ្ពស់ ជាលើកដំបូង របស់ខ្លួនកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែវាបានជួបប្រទះ នូវភាពខុសប្រក្រតី នៅក្នុងដំណាក់កាលចុះចតចុងក្រោយ ដែលនាំទៅដល់ការបាក់គ្រោង នៃតួគ្រាប់រ៉ុក្កែតនោះទៅវិញ ។ លោក Zhao បានពន្យល់យ៉ាងដូច្នេះថា “មានបញ្ហាជាមួយនឹង បញ្ជាការតាមដានលើការគ្រប់គ្រងការរុញច្រានរបស់ម៉ាស៊ីន ដែលបណ្តាលឱ្យគ្រាប់រ៉ុក្កែត ចុះចតនៅកម្ពស់លើសពីប៉ារ៉ាម៉ែត្រ នៃការរចនារបស់វា … Continue reading ចិន បរាជ័យ ក្នុងការបាញ់បង្ហោះយាន ដោយប្រើគ្រាប់រ៉ុក្កែតដើរ ដោយថាមពលអុកស៊ីសែន និងប្រេងកាត នឹងបន្តបេសកម្មថ្មីមួយទៀត នៅក្នុងខែវិច្ឆិកា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed