លោក ដូណាល់ ត្រាំ ប្រាប់អ្នកគាំទ្រថា អាមេរិកត្រូវតែចេញឱ្យឆ្ងាយពីអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិកត្រូវការយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីចាកចេញ ពីជម្លោះអ៊ុយក្រែន, នេះបើតាមលោក Donald Trump បានប្រាប់អ្នកគាំទ្រនៅឯការប្រមូលផ្តុំយុទ្ធនាការដោយទទូចថា ទាំងគូប្រជែងប្រជាធិបតេយ្យរបស់គាត់ Kamala Harris និងប្រធានាធិបតី Joe Biden មិនមានផែនការបែបនេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រាប់អ្នកគាំទ្រនៅ Savannah រដ្ឋ Georgia កាលពីថ្ងៃអង្គារដោយបញ្ជាក់សារជាថ្មីនូវការសន្យារបស់លោកក្នុងការបញ្ចប់ជម្លោះភ្លាមៗប្រសិនបើគាត់ជាប់ឆ្នោតឡើងវិញ។ លោកថា លោក “Biden និងលោកស្រី Kamala បាននាំពួកយើងចូលទៅក្នុងសង្រ្គាមនេះនៅអ៊ុយក្រែន ហើយឥឡូវនេះ ពួកគេមិនអាចយកពួកយើងចេញបានទេ។ ពួកគេមិនអាចដកយើងចេញបានទេ” ។ លោកបន្តថា “ខ្ញុំគិតថា យើងជាប់គាំងក្នុងសង្រ្គាមនោះហើយ លុះត្រាតែខ្ញុំជាប្រធានាធិបតី។ ខ្ញុំនឹងធ្វើវាឱ្យរួចរាល់។ ខ្ញុំនឹងចរចា។ ខ្ញុំនឹងនាំយើងចេញ។ យើងត្រូវតែចេញ។ លោក Biden និយាយថា “យើងនឹងមិនចាកចេញទេ រហូតដល់យើងឈ្នះ” ។ លោក ដូណាល់ ត្រាំ … Continue reading លោក ដូណាល់ ត្រាំ ប្រាប់អ្នកគាំទ្រថា អាមេរិកត្រូវតែចេញឱ្យឆ្ងាយពីអ៊ុយក្រែន