អឺរ៉ុប គួរតែស្វែងរកកិច្ចសហប្រតិបត្តិការ មិនមែនការដាក់ពន្ធលើរថយន្ត EV របស់ចិននោះទេ
បរទេស៖ លោក Mladen Plese អ្នកជំនាញក្រូអាស៊ីស្តីពីប្រទេសចិន និងអាស៊ីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ីនហួថា សហភាពអឺរ៉ុប គួរតែស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនជាជាងការដាក់ទណ្ឌកម្មពន្ធ លើរថយន្តអគ្គិសនីរបស់ចិន (EVs) នោះទេ។ លោកបានលើកឡើងថា “កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន មិនត្រឹមតែជាដំណោះស្រាយដ៏ល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយ ដែលអាចសម្រេចបានតែមួយគត់ ហើយសហភាពអឺរ៉ុបនឹងបន្តនៅទ្រឹង ប្រសិនបើខ្លួនមិនស្វែងរក កិច្ចសហប្រតិបត្តិការ” ។ លោកបានសង្កត់ធ្ងន់ថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងជាមួយប្រទេសចិន អឺរ៉ុប អាចអភិវឌ្ឍរថយន្ត EV ដែលមានបច្ចេកវិទ្យាកាន់តែទំនើប។ លោកបានព្រមានថា ពន្ធខ្ពស់លើរថយន្ត EVs របស់ចិន នឹងមិនផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្ម EV របស់អឺរ៉ុបនោះទេ ដោយបន្ថែមថាអ្នកប្រើប្រាស់អឺរ៉ុបនឹង “រងគ្រោះថ្នាក់បំផុត”។ លោកបានលើកឡើងថា “ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប គឺមានគ្រោះថ្នាក់ជាចម្បង សម្រាប់អឺរ៉ុបទាំងមូល” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនបានអនុម័តការបោះឆ្នោត ដើម្បីដាក់ទណ្ឌកម្មពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដែលបង្កឱ្យមានការរិះគន់ពីបណ្តាប្រទេសអ៊ឺរ៉ុប និងឧស្សាហកម្មរថយន្តមួយចំនួន ដែលព្រមានថា ការផ្លាស់ប្តូរនេះអាចកើនឡើងប្រឆាំងនឹង ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ អ្នកជំនាញរូបនេះ ដែលជាអតីតនិពន្ធនាយកនៃ … Continue reading អឺរ៉ុប គួរតែស្វែងរកកិច្ចសហប្រតិបត្តិការ មិនមែនការដាក់ពន្ធលើរថយន្ត EV របស់ចិននោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed