កិច្ចប្រជុំកំពូលអាស៊ាន នឹងពិភាក្សាអំពីបញ្ហា ប្រទេសមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង
វៀងច័ន្ទន៍ ៖ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងជួបប្រជុំគ្នា នៅទីក្រុងវៀងចន្ទន៍នៅថ្ងៃពុធនេះ ជាមួយនឹងរបៀបវារៈសំខាន់ ដែលរំពឹងថានឹងមានសង្គ្រាមស៊ីវិល ដែលកំពុងបន្ត របស់មីយ៉ាន់ម៉ា និងភាពតានតឹងកើនឡើង នៅសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ាន មួយចំនួនប្រឈមមុខនឹងបញ្ហាទឹកដី ជាមួយប្រទេសចិន ។ យោងតាមប្រភពការទូតបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំកំពូលទៀងទាត់លើកដំបូង ដែលចូលរួមដោយប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១ និងបានបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី នេះបើយោងតាមប្រភពការទូត ។ របបយោធាធ្លាប់បានធ្វើពហិកា មិនចូលរួមកិច្ចប្រជុំ របស់មេដឹកនាំអាស៊ាន បន្ទាប់ពីប្រទេសសមាជិកផ្សេងទៀត បានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ដើម្បីអនុញ្ញាតឱ្យមានតែតំណាងមិននយោបាយមក ពីប្រទេសចូលរួម ដោយមិនរាប់បញ្ចូលប្រធានរបបយោធា ។ ការសម្រេចចិត្តរបស់មីយ៉ាន់ម៉ា ក្នុងការបញ្ជូនអ្នកតំណាង ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កើតឡើងនៅពេល ដែលយោធាបានទទួលរងនូវ ការលំបាកជាច្រើន ចំពេលមានការសម្របសម្រួល ដែលបានធ្វើឡើងកាលពីមួយឆ្នាំមុន ដោយក្រុមឧទ្ទាមជនជាតិភាគតិចចំនួន៣៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed