ឥណ្ឌា នឹងផលិតនាវាមុជទឹក វាយប្រហារដើរ ដោយថាមពល នុយក្លេអ៊ែរចំនួនពីរគ្រឿង
បរទេស៖ មន្ត្រីការពារជាតិពីរនាក់ បាននិយាយថា ប្រទេសឥណ្ឌាបានអនុម័តកាលពីថ្ងៃពុធ នូវគម្រោងផលិតនាវាមុជទឹក វាយប្រហារដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី ចំនួនពីរគ្រឿង នៅក្នុងគម្រោងមួយដែលត្រូវ បានគេប៉ាន់ប្រមាណ ថាមានតម្លៃប្រហែល ៥,៤ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ខណៈដែលឥណ្ឌាកំពុង ព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួន ដែប្រឈមមុខនឹងការកើនឡើង របស់ចិននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ឥណ្ឌាគឺកំពុងផ្តោតលើការបង្កើន សមត្ថភាពកងទ័ពជើងទឹក និងការកែលម្អសមត្ថភាព ផលិតអាវុធក្នុងស្រុក។ ក្រុមមន្ត្រីបានបន្ថែមក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi បានដំណើរការទៅមុខសម្រាប់នាវាមុជទឹក២គ្រឿង ដំបូងនៃកងនាវាចរឥណ្ឌា ចំនួនប្រាំមួយគ្រឿង ដែលគ្រោងនឹងផលិត។ ប្រទេសចិន ដែលជាកម្លាំងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលមាននាវាច្រើនជាង ៣៧០ គ្រឿង គឺជាការព្រួយបារម្ភផ្នែកសន្តិសុខ សម្រាប់ប្រទេសឥណ្ឌា ចាប់តាំងពីទំនាក់ទំនងប្រទេស ទាំងពីរបានធ្លាក់ចុះក្នុងឆ្នាំ ២០២០ បន្ទាប់ពីទាហាន ២៤ នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែន ហិម៉ាឡៃយ៉ានៃប្រទេសទាំង២។ លឿនជាង ស្ងប់ស្ងាត់ជាង និងមានសមត្ថភាពនៅក្រោមទឹក បានយូរជាង យានដើរដោយថាមពលម៉ាស៊ូត ដែលធ្វើឱ្យពួកគេពិបាករកឃើញ … Continue reading ឥណ្ឌា នឹងផលិតនាវាមុជទឹក វាយប្រហារដើរ ដោយថាមពល នុយក្លេអ៊ែរចំនួនពីរគ្រឿង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed