បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋអារ៉ាប់ជាច្រើននៅឈូងសមុទ្រពែក្ស បានកំពុងតែធ្វើការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យរារាំងអ៊ីស្រាអែលពីការវាយលុក ទីតាំងប្រេងរបស់អ៊ីរ៉ង់ដោយភ័យខ្លាចថា ទីក្រុងតេហរ៉ង់នឹងធ្វើការសងសឹក ដោយការវាយលុកផលិតកម្មរបស់ពួកគេ និងរំខានដល់ទីផ្សារពិភពលោក។ អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែល ដោយមីស៊ីលកាលពីថ្ងៃទី ១ ខែតុលា ដោយហៅវាថាជាការឆ្លើយតប ចំពោះការសម្លាប់មេដឹកនាំក្រុម Hamas និងក្រុម Hezbollahខណៈដែល អ៊ីស្រាអែលបានប្តេជ្ញាថា នឹងមានការឆ្លើយតបយ៉ាងខ្លាំងបន្ទាប់ពី បានសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។ អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាត់អារ៉ាប់រួម តាមសេចក្តីរាយការណ៍បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ពួកគេនឹងមិនអនុញ្ញាតឱ្យយន្តហោះចម្បាំងអ៊ីស្រាអែល ប្រើប្រាស់ដែនអាកាសរបស់ពួកគេ សម្រាប់ការវាយប្រហារនោះទេ នេះបើយោងតាមសារព័ត៌មាន Reutersបានរាយការណ៍ផងដែរ។ ទីភ្នាក់ងារនេះបានដកស្រង់សម្តីលោក Ali Shihabi អ្នកវិភាគអារ៉ាប៊ីសាអូឌីត ដែលស្និទ្ធនឹងរដ្ឋាភិបាលបាននិយាយថា ប្រជាជនអ៊ីរ៉ង់បាននិយាយថា ប្រសិនបើរដ្ឋឈូងសមុទ្របើកដែនអាកាស របស់ពួកគេទៅកាន់អ៊ីស្រាអែលនោះ វាមានន័យស្មើនឹងជាសកម្មភាពនៃសង្គ្រាម។ គួរឲ្យដឹងដែរថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman តាមសេចក្តីរាយការណ៍ បានពិភាក្សាអំពីការវាយប្រហារ ដ៏មានសក្តានុពលរបស់អ៊ីស្រាអែល ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi កាលពីថ្ងៃពុធ នេះបើយោងតាមប្រភពពី ភាគីទាំងពីរចេញផ្សាយដូចគ្នា ៕ … Continue reading ប្រទេសជាសមាជិករដ្ឋអារ៉ាប់ អំពាវនាវសុំឲ្យសហរដ្ឋអាមេរិក ជួយបញ្ឈប់អ៊ីស្រាអែល វាយប្រហារលើទីតាំងប្រេងអ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed