បរទេស៖ អ្នកកាសែតអាមេរិកឯករាជ្យឈ្មោះ Jeremy Loffredo ត្រូវបានចាប់ខ្លួននៅតំបន់ West Bank ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ពីបទ “ជួយសត្រូវក្នុងអំឡុងពេលសង្រ្គាម” សម្រាប់ការរាយការណ៍របស់គាត់ អំពីការវាយប្រហាររបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលនៅអ៊ីស្រាអែលកាលពីថ្ងៃទី១ តុលា ដោយវាយប្រហារមូលដ្ឋានយោធា និងកន្លែងមួយចំនួនជាការឆ្លើយតបនឹង ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងហេសបូឡា ។ ការត្រួតពិនិត្យរបស់អ៊ីស្រាអែល គឺបានហាមប្រាមនូវរបាយការណ៍ណាមួយ អំពីការខូចខាតដែលការវាយប្រហារអាចកើតមាន។ “ខ្ញុំដឹងថាជនជាតិអាមេរិកជាច្រើន មានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងលើសលុបចំពោះបរទេសរបស់អ៊ីស្រាអែល ប៉ុន្តែលោក Jeremy Loffredo គឺជាជនជាតិអាមេរិក និងជាអ្នកសារព័ត៌មាន (ល្អម្នាក់) ត្រូវបានចាប់ដាក់គុកដោយមិនមានការកាត់ទោសពី អ៊ីស្រាអែលចំពោះការរាយការណ៍របស់គាត់។ ប្រហែលជាគាត់សមនឹងទទួលបាន ការពិចារណាខ្លះដែរ? នេះបើតាមការលើកឡើងរបស់អ្នកកាសែត Glenn Greenwald ដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីល ដោយលើកឡើងពីករណីរបស់ Loffredo កាលពីថ្ងៃព្រហស្បតិ៍។ ការងារមួយចំនួនរបស់លោក Loffredo ត្រូវបានបោះពុម្ពដោយសារព័ត៌មាន Grayzone ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ យោងតាមអ្នកនិពន្ធ Max … Continue reading អ៊ីស្រាអែល ចាប់ខ្លួនអ្នកសារព័ត៌មានអាមេរិកម្នាក់ ដោយចោទថា ជួយសត្រូវក្នុងអំឡុងពេលសង្រ្គាម ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed