លោកស្រី Harris ចាប់ផ្តើមវាយប្រហារ លើលោក Trump តាមរយៈសុខភាពរបស់គាត់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សេតវិមានបានធ្វើការ ចេញផ្សាយសំបុត្រ បញ្ជាក់ពីក្រុមវេជ្ជបណ្ឌិត របស់អនុប្រធានាធិបតី អាមេរិក Kamala Harris ដោយពណ៌នា អំពីស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោកស្រី នៅពេលនេះថា ស្ថិតនៅក្នុងកម្រិត ល្អឥតខ្ចោះ ។ក្រោយការប្រកាសនេះ យុទ្ធនាការរបស់លោកស្រី អនុប្រធានាធិបតីភ្លាមៗ បានប្រើប្រាស់របាយការណ៍នេះ ដើម្បីចោទសួរថា តើអតីតប្រធានាធិបតី Donald Trump កំពុងលាក់បាំងពីអ្វីមួយ អំពីសុខភាពរបស់គាត់។ ឯកសារដែលមានចំនួន ២ទំព័រ ដែលសរសេរដោយ លោកវេជ្ជបណ្ឌិត Joshua Simmons និងបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ បាននិយាយថាលោកស្រី Harris គឺជា ស្ត្រីមានវ័យ៥៩ឆ្នាំឆ្នាំ ដែលមានសុខភាពល្អ ដែលមានប្រវត្តិវេជ្ជសាស្ត្រ គួរឱ្យកត់សម្គាល់។ របាយការណ៍ដដែលក៏បានកត់ សម្គាល់ថាលោកស្រី មិនដែលមានរោគ សញ្ញាធ្ងន់ធ្ងរទេ ហើយការពិនិត្យរាងកាយថ្មីបំផុត របស់នាងក្នុងខែមេសា ឆ្នាំ២០២៤ គឺ មិនមានអ្វីគួរបារម្ភនិង គួរឱ្យកត់សម្គាល់នោះដែរ។ នៅថ្ងៃដដែលនេះលោកស្រី Harris … Continue reading លោកស្រី Harris ចាប់ផ្តើមវាយប្រហារ លើលោក Trump តាមរយៈសុខភាពរបស់គាត់