មន្ទីរប៉ង់តាហ្គោន ៖ សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទ័ព របស់ខ្លួនជាលើកដំបូង ទៅកាន់ប្រទេសអ៊ីស្រាអែល

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សហរដ្ឋអាមេរិក បានបញ្ជាឱ្យដាក់ពង្រាយ ប្រព័ន្ធការពារដែនអាកាស THAAD ទៅកាន់ប្រទេស អ៊ីស្រាអែល រួមជាមួយនឹងកងម្លាំង យោធាអាមេរិកមួយក្រុម ដើម្បីប្រតិបត្តិការអាវុធ ប្រភេទនេះផងដែរ។ ចំណាត់ការនេះ គឺ ជាការដាក់ពង្រាយកង ទ័ពប្រយុទ្ធអាមេរិក លើកដំបូងនៅ លើទឹកដីអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាម អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមកាលពីឆ្នាំមុន។ យោងតាមមន្ត្រីជាន់ខ្ពស់ របស់មន្ទីរប៉ង់តាហ្គោន បានអះអាងដែរថាTHAAD និងក្រុមការងារដែលពាក់ព័ន្ធ នៃបុគ្គលិកយោធា អាមេរិក នឹង ត្រូវឈរជើងក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជួយពង្រឹង ការការពារ ដែនអាកាស របស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក របស់អ៊ីរ៉ង់ប្រឆាំង នឹងអ៊ីស្រាអែលនៅថ្ងៃទី១៣ ខែមេសា និងម្តងទៀតនៅថ្ងៃទី១ខែតុលា។ ប្រភពដដែលបាន និយាយទៀតថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលសេតវិមានបាន និយាយកាលពីមុនថា មិនមានផែនការ ឬចេតនា ដើម្បីដាក់ស្បែកជើងកវែង របស់សហរដ្ឋអាមេរិក នៅលើដីក្នុងការ ប្រយុទ្ធទេ … Continue reading មន្ទីរប៉ង់តាហ្គោន ៖ សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទ័ព របស់ខ្លួនជាលើកដំបូង ទៅកាន់ប្រទេសអ៊ីស្រាអែល